VOV WorldVOV World
ប្រធានរដ្ឋសភាហុងគ្រីចាប់ផ្តើមដំណើរទស្សនកិច្ចនៅវៀតណាម
09/11/2015 07:42
(VOV)_នាយប់ថ្ងៃទី៨ វិច្ឆិកា ប្រធានរដ្ឋសភាហុងគ្រី លោក Kover Laszlo បានមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀត​ណាម ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ ២០១៥
ប្រធានរដ្ឋសភាហុងគ្រីចាប់ផ្តើមដំណើរទស្សនកិច្ចនៅវៀតណាម
ប្រធានរដ្ឋសភាហុងគ្រី លោក Kover Laszlo (VOV)_នាយប់ថ្ងៃទី៨ វិច្ឆិកា ប្រធានរដ្ឋសភាហុងគ្រី លោក Kover Laszlo បាន មកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀត​ណាម ចាប់ ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ ២០១៥ តាមសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋសភា វៀតណាម លោក​ Nguyen Sinh Hung។ ក្នុងរយៈពេល៦ថ្ងៃស្នាក់​នៅវៀតណាម ប្រ ធានរដ្ឋសភា លោក Kover Laszlo នឹងជួបសន្ទនាជាមួយ​ប្រធាន​រដ្ឋ​សភាវៀតណាម  លោក​ Nguyen Sinh Hung  ជួបសម្ដែងការគួរសម​ជាមួយ​ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ វៀតណាម។ ទន្ទឹមនឹងនោះ លោក Kover Laszlo​ ក៏បានទៅទស្សនារូមណីដ្ឋានប្រវត្តិ សាស្ត្រវប្បធម៌មួយចំនួននៅទីក្រុង​ហាណូយ ខេត្ត Quang Ninh ,ទីក្រុង Da Nang, ខេត្ត  Quang Nam និងទីក្រុងហូជីមិញផងដែរ៕