VOV WorldVOV World
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan និងលោកZhang Dejiang ចូលរួមការជួបប្រាស្រ័យយុវជនវៀតណាម-ចិន
09/11/2016 11:38
(VOVworld)-នារសៀលថ្ងៃទី៩វិច្ឆិកានៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀត ណាមលោកស្រី Nguyen Thi Kim Ngan និងប្រធានគណៈកម្មាធិការអចិន្ត្រៃ
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan និងលោកZhang Dejiang ចូលរួមការជួបប្រាស្រ័យយុវជនវៀតណាម-ចិន
(VOVworld)-នារសៀលថ្ងៃទី៩វិច្ឆិកានៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀត ណាមលោកស្រី Nguyen Thi Kim Ngan និងប្រធានគណៈកម្មាធិការអចិន្ត្រៃនៃ  សភាតំណាងប្រជាជនទូទាំងប្រទេសចិន លោក  Zhang Dejiang បានអញ្ជើញចូល  រួមមហោស្រពយុវជនវៀតណាម-ចិន។ ថ្លែងមតិនៅទីនេះ​លោកស្រី Nguyen Thi  Kim Ngan បានឲ្យដឹងថា ថ្នាក់ដឹកនាំបក្ស រដ្ឋវៀតណាមជានិច្ចកាលបង្កលក្ខណៈ ងាយស្រួលបំផុតដើម្បីយុវជននៃប្រទេសទាំងពីរវៀតណាមនិងចិនមានឱកាស ជួបប្រាស្រ័យ បង្កើនការយល់ដឹងនិងជឿជាក់គ្នាទៅវិញទៅមក។ បច្ចុប្បន្ន វៀត ណាមកំពុងជម្រុញបុព្វហេតុផ្លាស់ប្តូរថ្មី ហើយប្រជាជនវៀតណាមកំពុងខំប្រឹង ប្រែងអនុវត្តប្រកបដោយជោគជ័យនូវគោល ដៅដែលបានដាក់ចេញនៅក្នុងសេច ក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សទូទាំង ប្រទេសលើកទី១២ កសាងវៀតណាម ក្លាយទៅជាប្រទេសសង្គមនិយម ប្រជាធិប តេយ្យ យុត្តិធម៌និងអរិយធម៌។ រីឯខ្លួន វិញ លោក Zhang Dejiang បានចាត់ទុកថា យុវជននៃប្រទេសទាំងពីរគប្បីបង្កើនការ យល់ដឹងនិងជឿជាក់គ្នាទៅវិញទៅមក បន្ត ចំណងមិត្តភាពប្រពៃណីចិន-វៀត ណាម៕