ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅឡាវ
26/09/2016 10:06
(VOVworld)-ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូបការនៅឡាវ នាព្រឹកថ្ងៃទី២៦ កញ្ញា ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan

លោកស្រី Nguyen Thi Kim Ngan អញ្ជើញទស្សនាស្ថានទូតវៀតណាមនៅឡាវ (VOVworld)-ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូបការនៅឡាវ នាព្រឹកថ្ងៃទី២៦ កញ្ញា ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបសំណេះ សំណាលជាមួយមន្ត្រីស្ថានទូត អាណិកជនវៀតណាមនិងតំណាងអង្គភាពអាជីវកម្ម វៀតណាមនៅឡាវផងដែរ។ នៅទីនេះ លោកស្រីមានប្រសាសន៍ថា៖ “ខ្ញុំស្នើរស្ថានទូតរួមសហការជាមួយស្ថាប័នមានសមត្ថកិច្ចនានា បង្កើនការរៀប ចំថ្នាក់រៀនភាសាវៀតណាមសម្រាប់ កូនចៅអាណិកជន។នេះជាការងារចាំបាច់ ព្រោះ ថា នៅទីណាមានជនវៀតណាមគឺនៅទីនោះត្រូវមានវប្បធម៌វៀតណាម ផងដែរ។ ស្ថាន ទូតត្រូវផ្តោតការយកចិត្តទុកដាក់ ដោយសារការងារនេះនឹងរួមចំណែកពង្រឹងនិងពង្រីក អត្តសញ្ញាណជាតិ”។ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញលើកដំកើង អង្គ ភាពអាជីវកម្មវៀតណាមមួយចំនួននៅឡាវដែលធ្វើអាជីវកម្មប្រកបដោយជោគ ជ័យរួម ចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ឡាវនិងវៀតណាម។ មុននោះ នាព្រឹកថ្ងៃដដែល លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញ ចូលរួមពិធីបើកការតាំងពិព័រណ៍រូបថត ផ្លូវហូជីមិញរឿងព្រេងនៅលើទឹកដីឡាវ។ ការតាំងពិព័រណ៍នេះនឹងបើករហូតដល់ថ្ងៃទី៦តុលាខាងមុខ៕
Related





