ប្រធានរដ្ឋសភាបានចូលរួមសន្និសីទជួបមុខវិនិយោគិន
15/02/2014 08:47
Vovworld-នាព្រឹកថ្ងៃទី១៥កុម្ភៈ នៅទីក្រុង Vinh ខេត្ត Nghe An គណៈកម្មាធិការបក្សប្លុកអង្គភាពអាជីវកម្មមជ្ឈឹមនិងធនាគារវិនិយោគនិងអភិវឌ្ឍន៍វៀតណាមបានរៀបចំសន្និសីទជួបមុខវិនិយោគិនក្នុងឱកាសនិទាឃៈរដូវឆ្នាំមមីឆស័ក២០១៤។

ប្រធានរដ្ឋសភាបានចូលរួមសន្និសីទជួបមុខវិនិយោគិន (baonghean.vn) Vovworld-នាព្រឹកថ្ងៃទី១៥កុម្ភៈ នៅទីក្រុង Vinh ខេត្ត Nghe An គណៈកម្មាធិការ បក្សប្លុកអង្គភាពអាជីវកម្មមជ្ឈឹមនិងធនាគារវិនិយោគនិងអភិវឌ្ឍន៍វៀតណាមបាន រៀបចំសន្និសីទជួបមុខវិនិយោគិនក្នុងឱកាសនិទាឃៈរដូវឆ្នាំមមីឆស័ក២០១៤។ ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បានធ្វើអធិបតីសន្និសីទ។ ចូល រួមមានថ្នាក់ដឹកនាំស្ថាប័នមជ្ឈឹមដំបន់និងអង្គភាពអាជីវកម្មក្នុងនិងក្រៅប្រទេស ជាង៦០០។ នេះជាលើកទី៦ខេត្ត Nghe An បានរៀបចំសន្និសីទជួបមុខវិនិយោគិន សំដៅបង្កើនអំពាវនាវវិនិយោគសំរាប់អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ថ្លែងមតិនៅ សន្និសីទ ប្រធានរដ្ឋសភាលោក Nguyen Sinh Hung បានស្នើរខេត្ត Nghe An ពង្រីក ឧត្តមភាពខាងភូមិសាស្ត្រធនធានធម្មជាតិដើម្បីប្រមូលផ្ដុំវិនិយោគអភិវឌ្ឍន៍ លើក កំពស់ជីវភាពរស់នៅចំណូលរបស់ប្រជាជន ជាពិសេសប្រមូលផ្ដុំលើកកំពស់ ហេដ្ឋានរចនាសម្ព័ន្ធគមនាគមន៍៕
Related




