ប្រធានរដ្ឋសភាបានទទួលជួបសន្ទនាក្រុមការងារនៃធនាគារពិភពលោក
10/11/2015 07:07
Vovworld-នារសៀលថ្ងៃទី៩វិច្ឆិកានៅក្រុងហាណូយប្រធាន រដ្ឋសភាវៀតណាមលោក Nguyen Sinh Hung

ប្រធានរដ្ឋសភាបានទទួលជួបសន្ទនាក្រុមការងារនៃធនាគារពិភពលោក (VNP) Vovworld-នារសៀលថ្ងៃទី៩វិច្ឆិកានៅក្រុងហាណូយប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បានទទួលជួបសន្ទនាក្រុមការងារនាយកគ្រប់គ្រងនៃក្រុមប្រទេសមួយចំនួនក្នុងក្រុមធនាគារពិភពលោក (WB) ដឹកនាំដោយលោក Rionald Silaban នាយកគ្រប់គ្រង WB នៅឥណ្ឌូនេស៊ី។ ប្រធានរដ្ឋសភា Nguyen Sinh Hung បានអះអាងថា ក្រោមការជួយឧបត្ថម្ភប្រកបដោយប្រសិទ្ធិភាពរបស់ WB ក្នុងប៉ុន្មានឆ្នាំកន្លងទៅ វៀតណាមបានអនុវត្តប្រកបដោយជោគជ័យគោលដៅសហសវត្សនៃអង្គការសហប្រជាជាតិនិងកំពុងអនុវត្តកម្មវិធីអភិវឌ្ឍន៍និរន្តរភាពរបស់អង្គការសហប្រជាជាតិដែលទើបនឹងបានអនុម័តនៅមហាសន្និបាតអង្គការសហប្រជាជាតិនាខែកញ្ញាឆ្នាំ២០១៥កន្លងទៅ។ រីឯលោកRionald Silaban បានសង្កត់ធ្ងន់ថា គោលដៅនៃដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះគឺផ្ទៀងស្ដាប់យោបល់របស់ថ្នាក់ដឹកនាំបណ្ដាប្រទេសក្នុងដំបន់ក្នុងនោះមានវៀតណាមផងដើម្បីធ្វើជាមូលដ្ឋានសំរាប់ការរៀបចំកម្មវិធីសកម្មភាពរបស់ WB នាពេលខាងមុខ។ ធនាគារពិភពលោកនឹងបន្តគាំទ្រនិងយកចិត្តទុកដាក់ជួយឧបត្ថម្ភវៀតណាមដំណើរការអភិវឌ្ឍន៍ដ៏និរន្តរភាព៕
Related





