VOV WorldVOV World
ប្រធានរដ្ឋសភាវៀតណាមទៅចូលរួមមហាសន្និបាត IPU លើកទី១៣០
16/03/2014 09:33
Vovworld-នាព្រឹកថ្ងៃទី១៦មិនា គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម​ដឹក​នាំដោយប្រធានរដ្ឋសភាលោក Nguyen Sinh Hung អញ្ចើញទៅប្រទេស​ស្វីស​ចូលរួមមហាសន្និបាតអន្តរសភាពិភពលោក (IPU) លើកទី១៣០
ប្រធានរដ្ឋសភាវៀតណាមទៅចូលរួមមហាសន្និបាត IPU លើកទី១៣០
ប្រធានរដ្ឋសភាវៀតណាមទៅចូលរួមមហាសន្និបាត IPU លើកទី១៣០ (VOV)         Vovworld-នាព្រឹកថ្ងៃទី១៦មិនា គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម​ដឹក​នាំដោយប្រធានរដ្ឋសភាលោក Nguyen Sinh Hung អញ្ចើញទៅប្រទេស​ស្វីស​ចូលរួមមហាសន្និបាតអន្តរសភាពិភពលោក (IPU) លើកទី១៣០តាមសេចក្តី​អញ្ចើញរបស់ប្រធានអន្តរសភាពិភពលោក។ ការដែលជាលើកដំបូងគណៈ​ប្រតិភូ​ជាន់ខ្ពស់រដ្ឋសភាវៀតណាមដឹកនាំដោយប្រធានរដ្ឋសភាលោក Nguyen Sinh Hung បានចូលរួមមហាសន្និបាតអន្តរសភាពិភពលោក (IPU) លើកទី១៣០ ជារបត់ សំខាន់រួមចំណែកផ្សព្វផ្សាយរូបភាពប្រទេសវៀតណាមលើឆាកអន្តរ​ជាតិ ឈាន ទៅវៀតណាមនឹងទទួលរៀបចំ IPU លើកទី១៣២នាឆ្នាំ២០១៥។         ក្នុងរយៈពេល៥ថ្ងៃ ដំណាងជាង៧០០នាក់មកពីប្រទេសសមាជិក​ចំនួន​១៤១​នឹងប្រមូលផ្ដុំពិភាគ្សាលើប្រធានបទជាច្រើន។ ប្រធានបទសំខាន់​របស់​មហាសន្និបាត គឺជំរុញការខំប្រឹងប្រែងសំដៅរំសាយអាវុធនុយគ្លេអ៊ែ-ជាអាទិភាព​ធំមួយក្នុងចំណោម អាទិភាពរបស់អន្តរសភាពិភពលោកសំដៅកសាងពិភព​លោកសុវត្ថិភាពជាង។         ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ ប្រធានរដ្ឋសភាវៀតណាម​លោក Nguyen Sinh Hung នឹងទៅបំពេញទស្សនកិច្ចនៅសហព័ន្ធស្វីសនិង​សាធារណៈរដ្ឋ អ៊ិតាលីសំដៅពង្រឹងទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី ពិសេស​គឺកិច្ច សហប្រតិបត្តិការអន្តរសភា៕

More