VOV WorldVOV World
ប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាជាមួយគណប្រតិភូសម្ព័ន្ធសមាគម UNESCO វៀតណាម
30/06/2014 10:43
(VOV)_នារសៀលថ្ងៃទី៣០ មិថុនា នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋសភាវៀតណាម លោកNguyen Sinh Hung បានទទួលជួបសន្ទនា​ជាមួយ​ប្រធានសម្ព័ន្ធសមាគម UNESCO ពិភពលោក​ George Christophides និង​គណៈប្រតិភូសម្ព័ន្ធសមាគម UNESCO វៀតណាម។
ប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាជាមួយគណប្រតិភូសម្ព័ន្ធសមាគម UNESCO វៀតណាម
ប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាជាមួយគណប្រតិភូសម្ព័ន្ធសមាគម UNESCO វៀតណាម(VOV)           (VOV)_នារសៀលថ្ងៃទី៣០ មិថុនា នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋសភាវៀត ណាម លោកNguyen Sinh Hung បានទទួលជួបសន្ទនា​ជាមួយ​ប្រធានសម្ព័ន្ធសមាគម  UNESCO ពិភពលោក​ George Christophides និង​គណៈប្រតិភូសម្ព័ន្ធសមាគម UNESCO វៀតណាម។ នៅទីនេះ ​លោក​ Nguyen Sinh Hung បានអបអរសាទរបណ្ដាជោគជ័យ នៃសន្និសីទ​អន្តរ​ជាតិ​​ដោយប្រធានបទ៖ អប់រំសិលធម៌សកលទាំងមូល ដើម្បី​ការ​ អភិវឌ្ឍន៍​ចីរភាព ដែលទើបនឹងបានប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយ។ ​ប្រធានរដ្ឋ​ សភា​បាន​អបអរសាទរសម្ព័ន្ធសមាគម UNESCO វៀតណាម​បានមាន​ការផ្តើមគំនិត​ ជា​ច្រើន ក្នុងការកសាងទឡីករណថ្មី ដែលទាក់ទងនឹងប្រព័ន្ធទំនាក់ទំនង ការប្រ​ព្រឹត្តថ្មី ខឿនសិលធម៌សកលទាំងមូលមួយ។ នេះមិនគ្រាន់តែជាគ្រិះដ្ឋានសំខាន់ ដើម្បីអភិវឌ្ឍន៍ ចីរភាពប៉ុណ្ណោះទេ ថែមទាំងជាបទដ្ឋានអំពីមនុស្សសាស្ត្រ សមស្រប ទៅ លើនិន្នការអភិវឌ្ឍន៍របស់​សង្គមទៀតផង។​ លោក ​Nguyen Sinh Hung ក៏បាន ស្នើសម្ព័ន្ធសមាគម​ UNESCO វៀត​ណាម បន្តជំរុញការផ្សព្វផ្សាយ​រូបភាពស្ដីពី មនុស្សនិង​ទឹកដី​វៀតណាមទៅដល់មិត្តភក្តិអន្តរជាតិនានាផងដែរ៕ 

More