ប្រធានរដ្ឋសភាវៀតណាមជួបចរចារជាមយយប្រធានរដ្ឋសភាឡាវ
30/03/2015 10:40
Vovworld-ទទួលសេចក្តីអញ្ចើញរបស់ប្រធានរដ្ឋសភា វៀតណាមលោក Nguyen Sinh Hung គណៈប្រតិភូ

ប្រធានរដ្ឋសភាវៀតណាមជួបចរចារជាមយយប្រធានរដ្ឋសភាឡាវ (VOV) Vovworld-ទទួលសេចក្តីអញ្ចើញរបស់ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាឡាវដឹកនាំដោយប្រធានរដ្ឋសភា ឡាវលោកស្រី Pany Yathotou បានមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ នាព្រឹកថ្ងៃទី៣០មិនានៅទីក្រុងហាណូយ បន្ទាប់ពីពិធីស្វាគមន៍ជាផ្លូវការ ប្រធាន រដ្ឋសភានៃប្រទេសទាំងពីរបានដំណើរការចរចារ។ ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានជឿជាក់ថា គណៈប្រតិភូរដ្ឋសភាឡាវនឹងរួមចំណែក សកម្មសំរាប់ជោគជ័យរួមនៃមហាសន្និបាតសហភាពអន្តរសភាពិភពលោកលើក ទី១៣២ (IPU 132)។ រីឯប្រធានរដ្ឋសភាឡាវលោកស្រី Pany Yathotou បានគាំទ្រនិងស្វាគមន៍មហាសន្និបាត IPU 132 បានចេញសេចក្តីថ្លែងការណ៍ហាណូយ។ នេះនឹង ជាសេចក្តីថ្លែងការណ៍រួមសំខាន់ទាន់ពេលវេលាក្នុងកាលៈទេសៈពិភពលោកកំពុង ប្រឈមមុខនឹងការលំបាកនិងសាកល្បងក៏ដូចជាកំពុងឆ្ពោះទៅគោលដៅអភិវឌ្ឍន៍ ដ៏ចីរភាព៕
Related





