VOV WorldVOV World
ប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាជាមួយទេសភិបាលស្ដីទីទីក្រុង Saint-Peterburg
10/03/2013 09:08
VOV-នារសៀលថ្ងៃទី៩មិនាប្រធានរដ្ឋសភាវៀតណាម​ លោក​ Nguyen Sinh Hung និងបណ្ដាសមាជិកគណៈប្រតិភូ ជាន់ខ្ពស់រដ្ឋសភាវៀតណាមបានទៅ​ បំពេញ​ទស្សន​កិច្ច​ ជាផ្លូវការសហព័ន្ធរុស្ស៊ី។
ប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាជាមួយទេសភិបាលស្ដីទីទីក្រុង Saint-Peterburg
ប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាជាមួយទេសភិបាលស្ដីទីទីក្រុង Saint-Peterburg។         VOV-នារសៀលថ្ងៃទី៩មិនាប្រធានរដ្ឋសភាវៀតណាមលោក​ Nguyen Sinh Hung និងបណ្ដាសមាជិកគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានទៅ​ បំពេញ​ទស្សន​កិច្ច​ជាផ្លូវការសហព័ន្ធរុស្ស៊ី។​ នៅទីនេះ ប្រធានរដ្ឋសភា Nguyen Sinh Hung បានជួប​សន្ទនា​​ជាមួយទេសភិបាលស្ដីទីទីក្រុង Saint-Peterburg លោក Igor Divinsky នៅវិមាន Smolnyi។ ប្រធានរដ្ឋសភា Nguyen Sinh Hung បានអះអាង ថា​រុស្ស៊ីជាដៃគូរ​សំខាន់​ជួរ​មុខ​​ក្នុងគោលនយោបាយកិច្ចការបរទេស​របស់វៀត ណាម។ ប្រធានរដ្ឋសភាបានស្នើរ​រដ្ឋអំណាចទីក្រុង Saint-Peterburg បន្តគាំទ្រ បង្កលក្ខណៈងាយស្រួលសំរាប់សហគមន៍​ជនវៀតណាមនៅទីក្រុងរកស៊ី​រស់ នៅស្ថិរភាពយូអង្វែងសម្របខ្លួនដើម្បីរួមចំណែក​ទៅ​ក្នុងការអភិវឌ្ឍន៍របស់​ទីក្រុងនិងសំរាប់ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរវៀត​ណាម​និង សហព័ន្ធ​រុស្ស៊ីកាន់តែមានប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ។ រីឯទេសភិបាល​ ស្ដីទីទីក្រុង លោក Igor Divinsky បានសង្កត់ធ្ងន់ទៅលើតួនាទីរបស់វៀតណាម ក្នុងទំនាក់​ទំនង​​កិច្ចការ​បរទេសរបស់រុស្ស៊ីក៏ដូចជាទីក្រុង Saint-Peterburg និង អះអាងថា​ទីក្រុងជា​និច្ចកាលគោរពការជំរុញពហុបែបបនីយកម្មរាល់វិស័យ សហប្រតិបត្តិការជាមួយ​បណ្ដា​ដំបន់របស់វៀតណាមដើម្បីរួមគ្នាអភិវឌ្ឍន៍៕