ប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាជាមួយអគ្គលេខាគណៈបក្សស្តារកម្មុយនិសអ៊ីតាលី
21/03/2014 10:55
(VOVworld) –ទំនាក់ទំនងរវាងភាគីទាំង ២ និងប្រជាជននៃប្រទេសទាំង ២ គឺជាការបន្តប្រព្រៃណីដ៏យូរអង្វែងរបស់ប្រជាជាតិទាំង ២ ដែលត្រូវរក្សានិង ពង្រីក។

ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung និងអគ្គលេខាគណៈបក្សស្តារកម្មុយនិសអ៊ីតាលី លោក Paolo Ferrero (VOV) (VOVworld) – ក្នុងជំនួបជាមួយអគ្គលេខាគណៈបក្សស្តារកម្មុយនិសអ៊ីតាលី លោក Paolo Ferrero នាថ្ងៃទី ២១ មិនា ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានសង្កត់ធ្ងន់ថា៖ ទំនាក់ទំនងរវាងភាគីទាំង ២ និង ប្រជាជននៃប្រទេសទាំង ២ គឺជាការបន្តប្រព្រៃណីដ៏យូរអង្វែងរបស់ ប្រជាជាតិទាំង ២ ដែលត្រូវរក្សានិងពង្រីក។ ប្រធានរដ្ឋសភា Nguyen Sinh Hung បានមានគោលបំណងថា៖ គណៈបក្សស្តារកម្មុយនិសអ៊ីតាលី គាំទ្រនិងសកម្មជាងទៀតក្នុងការជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាង រដ្ឋសភានៃប្រទេសទាំង ២ និងសកម្មភាពជួបប្រាស្រ័យរវាងបណ្ដា ក្រុមសមាជិកសភាមិត្តភាពរវាងវៀតណាមនិងអ៊ីតាលី។ រីឯខ្លួនវិញ ប្រធានគណៈបក្សស្តារកម្មុយនីសអ៊ីតាលី Paolo Ferrero បានអះអាង នូវការប្តេជ្ញាចិត្តជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងគណៈបក្សស្តារ កម្មុយនីសនិងបក្សកម្មុយនិសវៀតណាមឲ្យបានខ្លាំងក្លាថែមទៀត៕
Related





