VOV WorldVOV World
ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung ទទួលជួបសន្ទនាជាមួយប្រធានក្រុមប្រឹក្សាទីក្រុង Jong Il របស់កូរ
14/03/2014 11:52
(VOVworld)-ក្នុងជំនួបសន្ទនាជាមួយប្រធានក្រុមប្រឹក្សា ទីក្រុង Jong Il របស់កូរ៉េខាងត្បូងលោក Lee Woo Hyun ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung ជឿជាក់ថា
ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung ទទួលជួបសន្ទនាជាមួយប្រធានក្រុមប្រឹក្សាទីក្រុង Jong Il របស់កូរ
ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung ទទួលជួបសន្ទនាជាមួយរ ធានក្រុមប្រឹក្សាទីក្រុង Jong Il (រូបថតៈvov.vn ) (VOVworld)-ក្នុងជំនួបសន្ទនាជាមួយប្រធានក្រុមប្រឹក្សាទីក្រុង Jong Il របស់កូរ៉េខាង ត្បូងលោក Lee Woo Hyun ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung ជឿ ជាក់ថា​ ដំណើរទស្សនកិច្ចរបស់គណៈដឹកនាំទីក្រុង Jong Il នឹងរួមចំណែក ជម្រុញ ទំនាក់ទំនង កិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្តរវាងប្រទេសទាំងពីរ ជាពិ សេសលើ វិស័យសេដ្ឋកិច្ច វប្បធម៌ និងអប់រំ។ លោក Nguyen Sinh Hung បានអះ​អាងពីការ ផ្តួចផ្តើមគំនិតមុនក៏ដូចជាក្រោយរបស់វៀតណាមគឺ ជម្រុញនិងធ្វើឲ្យ ស៊ីជំរៅថែម ទៀតទំនាក់ទំនងដៃគូរសហប្រតិបត្តិការយុទ្ធសាស្រ្តវៀតណាមនិង កូរ៉េខាងត្បូង។ វៀតណាមត្រៀមខ្លួនជាស្រេចបើកទ្វាបរិយាកាសវិនិយោគ សម្រាប់វិនិយោគិនកូរ៉េ ខាងត្បូង។         រីឯខ្លួនវិញ​លោក Lee Woo Hyun សន្យា​បន្តការខំប្រឹងប្រែងជម្រុញទំនាក់​ ទំនងសហប្រតិបត្តិការជាមួយតំបន់នានានៅវៀតណាម​ ព្រមទាំងអំពាវនាវ បណ្តាអង្គភាពអាជីវកម្មមកវិនិយោគនៅវៀតណាម ពិសេសលើវិស័យបច្ចេក វិទ្យា និងផលិតទំនិញប្រើប្រាស់៕