ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញដឹកនាំ កិច្ចប្រជុំលើកទី២នៃក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត
18/01/2021 10:48
(VOVWORLD) - អញ្ជើញថ្លែងសន្និដ្ឋាននៃកិច្ចប្រជុំ លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានឲ្យដឹងថា រហូតមកទល់ពេលនេះ ក្រុមប្រឹក្សាជាតិរៀបចំ ការបោះឆ្នោតបាន ដំណើរការការងារយ៉ាងត្រឹមត្រូវតាមច្បាប់បោះ ឆ្នោត ជ្រើសរើសសមាជិកសភានិងក្រុមប្រឹក្សាប្រជាជន។

ទិដ្ឋភាពនៃកិច្ចប្រជុំ។ នារសៀលថ្ងៃទី១៨ មករា នៅទីក្រុងហាណូយ កិច្ចប្រជុំលើកទី២នៃ ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត បានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព របស់លោកស្រី Nguyen Thi Kim Ngan ប្រធានរដ្ឋសភានិងជាប្រធានក្រុម ប្រឹក្សាជាតិរៀបចំការបោះឆ្នោត។ អញ្ជើញថ្លែងសន្និដ្ឋាននៃកិច្ចប្រជុំ លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានឲ្យដឹងថា រហូតមកទល់ពេលនេះ ក្រុមប្រឹក្សាជាតិរៀបចំ ការបោះឆ្នោតបាន ដំណើរការការងារយ៉ាងត្រឹមត្រូវតាមច្បាប់បោះឆ្នោត ជ្រើសរើសសមាជិកសភានិងក្រុមប្រឹក្សាប្រជាជន។ ការងារត្រៀមរៀបចំ សម្រាប់ការបោះឆ្នោត ត្រូវបានអនុវត្តយ៉ាងយកចិត្តទុកដាក់ ស្របតាមកាល វិភាគដែលបានដាក់ចេញ។ លោកស្រីប្រធានរដ្ឋសភាអញ្ជើញមានប្រសាសន៍ថា៖ “ខ្ញុំសូមស្នើឲ្យការិយាល័យនៃក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត ក្រេបយកមតិ យោបល់របស់បណ្ដាប្រធានអនុគណៈកម្មការស្ដីពីបញ្ហា ឯកសារច្បាប់ កម្មាភិបាល ការដោះស្រាយពាក្យបណ្ដឹងបរិហារ ក៏ដូចជា បញ្ហាសន្តិសុខសណ្ដាប់ធ្នាប់និងសុខាភិបាលផងដែរ”៕
Related





