VOV WorldVOV World
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quangអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅគុយបា
15/11/2016 10:37
(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់ប្រធានក្រុមប្រឹក្សារដ្ឋនិងក្រុមប្រឹក្សាគណៈរដ្ឋ មន្ត្រីគុយបា លោក Raul Castro នាថ្ងៃទី១៥វិច្ឆិកា
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quangអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅគុយបា
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quangនិងលោកជំទាវ អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅគុយបា (VOVworld)-ទទួលសេចក្តីអញ្ជើញរបស់ប្រធានក្រុមប្រឹក្សារដ្ឋនិងក្រុមប្រឹក្សាគណៈ រដ្ឋមន្ត្រីគុយបា លោក Raul Castro នាថ្ងៃទី១៥វិច្ឆិកា ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងលោកជំទាវ រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញ ទៅ បំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋគុយបា។​ដំណើរទស្សនកិច្ចនេះបាន ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៧វិច្ឆិកា។ ចាប់ពីថ្ងៃបង្កើតទំនាក់ទំនងការទូត រហូត មកដល់បច្ចុប្បន្ន ទំនាក់ទំនងសាមគ្គី គាំទ្រគ្នាទៅវិញទៅមកនិងកិច្ចសហប្រតិ បត្តិការ លើគ្រប់វិស័យរវាងវៀតណាមនិងគុយបាត្រូវបានពង្រឹងនិងពង្រីកដោយឥត ឈប់ឈរ។ ដំណើរទស្សនកិច្ចគុយបាលើកនេះរបស់លោក Tran Dai Quang គឺចង់ បង្ហាញថា វៀតណាមគោរពនិងប្តេជ្ញាបន្តពង្រឹងទំនាក់ទំនងសាមគ្គីភាពនិងសហប្រ តិបត្តិការលើគ្រប់វិស័យ ជាមួយបក្ស រដ្ឋនិងប្រជាជននៃប្រទេសទាំងពីរ។ ក្នុងឱកាស នេះដែរ ថ្នាក់ដឹកនាំនៃប្រ ទេសទាំងពីរនឹងផ្លាស់ប្តូរ ឯកភាពនូវទិសដៅមួយចំនួនព្រម ទាំងដាក់ចេញវិធានការ បង្កើនទំនាក់ទំនងទ្វេភាគីនាដំណាក់កាលខាងមុខ។         បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅគុយបា ទទួលសេចក្តីអញ្ជើញរបស់ប្រធានា  ធិបតី ប៉េរូ លោក Fedro Paplo Kuczynsky ប្រធានរដ្ឋលោក Tran Dai Quang និង លោក ជំទាវនឹងអញ្ជើញចូលរួមសប្តាហ៍ជាន់ខ្ពស់លើកទី២៤នៃវេទិកាសហប្រតិបត្តិការ​សេដ្ឋ កិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC)ដែលបានរៀបចំឡើងនៅក្រុង Lima របស់ ប៉េរូ ចាប់ ពីថ្ងៃ ទី១៧ដល់ថ្ងៃទី២០វិច្ឆិកា២០១៦៕