VOV WorldVOV World
ប្រធានរដ្ឋវៀតណាម Truong Tan Sang ជួបប្រាស្រ័យអតីតប្រធានាធិបតីអាមេរិក Bill Clinton
02/07/2015 11:21
(VOV)_នារសៀលថ្ងៃទី២ កក្កដា នៅទីក្រុងហាណូយ ក្នុងជំនួបសន្ទនា​ជាមួយអតីតប្រធានាធិបតីអាមេរិក លោក Bill Clinton ដែលកំពុង​​បំពេញ​ទស្សនកិច្ចនៅវៀតណាម ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី២០ ​​ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងអាមេរិកនោះ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានអះអាងថា៖ គោលមាគា៍ផ្សះផ្សា ជាបុព្វបទ​សំខាន់ ដើម្បីវៀតណាមនិងអាមេរិកមានកិច្ចសហប្រតិបត្តិការនាបច្ចុប្បន្ន។
ប្រធានរដ្ឋវៀតណាម Truong Tan Sang ជួបប្រាស្រ័យអតីតប្រធានាធិបតីអាមេរិក Bill Clinton
ប្រធានរដ្ឋវៀតណាម Truong Tan Sang ជួបប្រាស្រ័យអតីតប្រធានាធិបតីអាមេរិក Bill Clinton (VOV)_នារសៀលថ្ងៃទី២ កក្កដា នៅទីក្រុងហាណូយ ក្នុងជំនួបសន្ទនា​ជាមួយ អតីតប្រធានាធិបតីអាមេរិក លោក Bill Clinton ដែលកំពុង​​បំពេញ​ទស្សនកិច្ចនៅ វៀតណាម ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី២០ ​​ទិវាបង្កើតទំនាក់ទំនងការ ទូតរវាងវៀតណាមនិងអាមេរិកនោះ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang  បានអះអាងថា៖ គោលមាគា៍ផ្សះផ្សា ជាបុព្វបទ​សំខាន់ ដើម្បីវៀតណាមនិងអាមេរិក មានកិច្ចសហប្រតិបត្តិការនាបច្ចុប្បន្ន។ ​បណ្ដាសមិទ្ធិផលក្នុងទំនាក់ទំនងសហប្រតិ បត្តិការរវាងភាគីទាំងពីរ ក្នុងរយៈពេល២០ឆ្នាំកន្លងទៅ មានការរួមវិភាគទានយ៉ាងធំ ធេងពីអតីតប្រធានាធិបតី Bill Clinton និងអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ស្រី Hillarry Clinton ។​ក្រោយ២០ឆ្នាំប្រក្រតីទំនាក់ទំនងមក វៀតណាមនិងអាមេរិក សុទ្ធតែទទួលបាន​សមិទ្ធិផលល្អប្រសើរ និងកំពុងដោះស្រាយ​ការជំពាក់ជំពិននៅ សេសសល់។ ​          ស្ដីពីបញ្ហានៅសមុទ្រខាងកើត ប្រធានរដ្ឋ Truong Tan Sang ​ ស្វាគមន៍គោលជំហររបស់អាមេរិក និងអះអាងថា៖ វៀតណាមជានិច្ចកាលមាន គោលបំណងដោះស្រាយជំលោះ ដោយសន្តិវិធី ផ្អែកទៅលើច្បាប់អន្តរជាតិ ដែល ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រ ១៩៨២ គោរព សេចក្ដីថ្លែងការណ៍ស្ដីពីការប្រព្រឹត្តរបស់ភាគីនានានៅសមុទ្រខាងកើត ( DOC ) និង ឈានទៅដល់ទទួលបានការព្រមព្រៀង ក្រមប្រតិបត្តិរបស់ភាគីនានានៅ​សមុទ្រ ខាងកើត ( COC)           អតីតប្រធានាធិបតី Bill Clinton បានបង្ហាញក្តីសោមនស្សរីករាយ ដែលបាន​ ត្រឡប់​មក​ទស្សនាវៀតណាមលើកនេះ និងចាត់ទុកថា៖ លទ្ធផលនៃការប្រក្រតី​ទំ នាក់ទំនងរវាងប្រទេសទាំងពីរជាគំរូ១ ក្នុងការកាត់បន្ថយការខ្វែងគំនិត ​​បង្កើតកម្លាំង ពលំសំរាប់ការអភិវឌ្ឍន៍របស់ប្រទេសជាតិ និងក្នុងតំបន់៕