ប្រធានរដ្ឋវៀតណាមទទួលជួបជាមួយគណះប្រតិភូសហប្រតិបត្តិការសេដ្ឋកិច្ចមណ្ឌល Kan Sai - ជប៉ុន
16/04/2013 09:48
( VOV)_នាព្រឹកថ្ងៃទី ១៦ មេសា នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋវៀតណាមលោកTruong Tan Sang បានទទួលជួប គណះប្រតិភូ សហប្រតិបត្តិការសេដ្ឋកិច្ច ជប៉ុន ដឹកនាំដោយ លោក Mori Shosukeប្រធានសហព័ន្ធសេដ្ឋកិច្ចតំបន់ Kansai

( VOV)_នាព្រឹកថ្ងៃទី ១៦ មេសា នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋវៀតណាម លោកTruong Tan Sang បានទទួលជួប គណះប្រតិភូ សហប្រតិបត្តិការសេដ្ឋកិច្ច ជប៉ុន ដឹកនាំដោយលោក Mori Shosukeប្រធានសហព័ន្ធសេដ្ឋកិច្ចតំបន់ Kansai ដែលកំពុងមានដំណើរទៅបំពេញទស្សនកិច្ចនៅវៀតណាម។ នៅទីនេះ លោក Mori Shosuke សម្ដែងគោលបំណងថា÷ វៀតណាមបង្កើតការិយាល័យ ពាណិជ្ជ កម្មប្រចាំនៅមណ្ឌល Kansai ដើម្បីក្ដាប់ជាប់ព័ត៍មាន គោលបំណងរបស់អង្គភាព អាជីវកម្មជប៉ុន វិនិយោគចូលមកវៀតណាម។ ទន្ទឹមនឹងនោះ pjtl’ព័ត៍មានអំពីអង្គ ភាពអាជីវកម្ម និងគោលនយោបាយទាក់ទាញការវិនិយោគរបស់វៀតណាម ដើម្បី បង្កើតកម្លាំងចលករចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោក Mori Shosuke បានចាត់ទុកថា÷ការដែលជប៉ុន ចូលរួមការចរចារស្ដីពីកិច្ចព្រមព្រៀង ដៃគូសេដ្ឋកិច្ចយុទ្ធសាស្ត្រអន្តរប៉ាស៊ីហ្វីក ( TPP) ជាមួយវៀតណាម នឹងជាឱកាស បើកទូលាយកិច្ចសហប្រតិបត្តិការរវាងអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ និងតំបន់។ រីឯខ្លួនឯងវិញ ប្រធានរដ្ឋ Truong Tan Sang បានសង្កត់ធ្ងន់ថា÷ វៀតណាមជា និច្ចកាលយកចិត្តទុកដាក់ចំពោះកិច្ចសហប្រតិបត្តិការជាមួយជប៉ុន ដែលក្នុងនោះ មានតំបន់ Kansai ផង។ នេះនឹងជាបុព្វបទដើម្បីជំរុញទំនាក់ទំនងសហប្រតិប្តិការខ្លាំងក្លាជាងទៀត រវាងប្រទេសទាំងពីរនិយាយរួម និងជាមួយតំបន់ Kansai និយាយ ដោយឡែក។ ប្រធានរដ្ឋក៏បានឯកភាព ជាមួយសំណូមបរ របស់បណ្ដាដំណាងអង្គ ភាព អាជីវកម្ម តំបន់ Kansai គឺលើកកំរិតវេទិកាសេដ្ឋកិច្ចនិងបង្កើតការិយាល័យ នៃ ក្រសួងផែន ការនិងវិនិយោគវៀតណាម ប្រចាំនៅតំបន់ Kansai ដើម្បីបង្កើនកិច្ចស ហប្រតិ បត្តិការវិនិយោគរវាងភាគីទាំងពីរ។ ទន្ទឹមនឹងនោះ វៀតណាមក៏ត្រៀមខ្លួន ជា ស្រេចផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ ក្នុងការចរចារស្ដីពីកិច្ចព្រម ព្រៀង ដៃគូយុទ្ធសាស្ត្រអន្តរប៉ាស៊ីហ្វីក ( TPP) រវាងប្រទេសទាំងពីរ៕ ប្រធានរដ្ឋវៀតណាម លោកTruong Tan Sang និងលោក Mori Shosuke (internet)
Related







