ប្រធានរដ្ឋវៀតណាមទទួលជួបប្រធានរដ្ឋសភាបណ្ដាប្រទេសដែលចូលរួម IPU
30/03/2015 10:45
Vovworld-នារសៀលថ្ងៃទី៣០មិនានៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang

ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានទទួលជួបសន្ទនាជាមួយប្រធានរដ្ឋសភាប៉ាកីស្ថានលោក Sardar Ayat Sadiq (VOV) Vovworld-នារសៀលថ្ងៃទី៣០មិនានៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានទទួលជួបសន្ទនាជាមួយប្រធានរដ្ឋសភាប៉ាកីស្ថាន លោក Sardar Ayat Sadiq និងបរ្ធានសភាជាន់តាបឥណ្ឌាលោកស្រី Sumitra Mahajan ដែលកំពុងចូលរួម IPU 132 នៅវៀតណាម។ ទទួលជួបប្រធានរដ្ឋសភាប៉ាគីស្ថាន ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang សង្ឃឹមថាប្រទេសទាំងពីរផ្លាស់ប្តូរ គណៈប្រតិភូជាន់ខ្ពស់ជាប្រចាំនិងសង្ឃឹមដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី ប៉ាគីស្ថាននាចុងឆ្នាំនេះនឹងជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើគ្រប់វិស័យ។ ទទួលជួបសន្ទនាជាមួយប្រធានសភាជាន់តាបឥណ្ឌា ប្រធានរដ្ឋ Truong Tan Sang បានអះអាងថា វៀតណាមមុនក៏ដូចជាក្រោយគោរពទំនាក់ទំនង ជាមួយឥណ្ឌា។ លោកប្រធានរដ្ឋក៏បានរំលឹកថា វិស័យសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មដាក់គោលដៅ៧ពាន់លានដុល្លារអាមេរិកនាឆ្នាំខាងមុខត្រូវមានការ ខំប្រឹងប្រែងរបស់ប្រទេសទាំងពីរក្នុងនោះមានតួនាទីនៃស្ថាប័ននិតិបញ្ញត្តិនៃប្រទេស ទាំងពីរ៕
Related





