VOV WorldVOV World
ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយប្រធានរដ្ឋសភាកម្ពុជា
28/03/2015 09:48
(VOVworld) – នារសៀលថ្ងៃទី ២៤ មិនា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានជួបសន្ទនាជាមួយប្រធានរដ្ឋសភា កម្ពុជា សម្តេច ហែង សំរិន។
ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយប្រធានរដ្ឋសភាកម្ពុជា
ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយប្រធានរដ្ឋសភាកម្ពុជា (Image: newsala.com) (VOVworld) – នារសៀលថ្ងៃទី ២៤ មិនា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានជួបសន្ទនាជាមួយប្រធានរដ្ឋសភាកម្ពុជា សម្តេច ហែងសំរិន។ ថ្លែងមតិ នៅទីនេះ ប្រធានរដ្ឋវៀតណាម Truong Tan Sang បានអះអាងថា៖ វៀតណាមមុន ក៏ដូ ជាក្រោយគោរពនិងយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពប្រពៃណី កិច្ ចសហប្រតិបត្តិការ​លើគ្រប់ជ្រុយជ្រោយជាមួយកម្ពុជា។ ភាគីទាំង ២ នឹងខំប្រឹង ប្រែងអស់ពីកំលាំងកាយចិត្តដើម្បី​ពូនជ្រុំអោយចំណងមិត្តភាពប្រពៃណីនិង កិច្ច សហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំង ២ ដើម្បីសន្តិភាព ស្ថិរភាពនិង អភិវឌ្ឍន៍ក្នុងតំបន់និងលើពិភពលោក។ រីឯខ្លួនវិញ ប្រធានរដ្ឋសភាកម្ពុជា សម្តេច  ហែង សំរិន បានវាយតំលៃខ្ពស់ចំពោះការត្រៀមរៀបចំឲ្យមហាសន្និបាត IPU លើកទី ១៣២ ដ៏ល្អប្រសើររបស់វៀតណាម​ ហើយសម្តែងជំនឿជាក់​ថា៖ តាម រយៈមហាសន្និបាតនេះ តួនាទីនិងឋានៈរបស់វៀតណាមកាន់តែលើកកំពស់ លើ ឆាកអន្តរជាតិ៕