ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីន័រវេស Erna Solberg
26/09/2015 08:37
(VOVworld)-ក្នុងជំនួបសន្ទនានាថ្ងៃទី២៥កញ្ញា ក្នុងឱកាសចូលរួមសន្និសីទកំពូលអ.ស.បនៅក្រុងញ៉ូវយ៉កអាមេរិកនេះ

(VOVworld)-ក្នុងជំនួបសន្ទនានាថ្ងៃទី២៥កញ្ញា ក្នុងឱកាសចូលរួមសន្និសីទកំពូល អ.ស.បនៅក្រុងញ៉ូវយ៉កអាមេរិកនេះ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានអះអាងថា វៀតណាមយកចិត្តទុកដាក់ការអភិវឌ្ឍន៍ទំនាក់ទំនងមិត្ត ភាព សហប្រតិបត្តិការជាមួយន័រវេស ដែលជាប្រទេសមានការរួមចំណែកយ៉ាងសកម្ម ក្នុងកិច្ចការផ្លាស់ប្តូរថ្មីនិងធ្វើសមាហរណកម្មរបស់វៀតណាម។ក្នុងជំនួបនេះ នាយក រដ្ឋមន្ត្រីន័រវេសលោកស្រី Erna Solberg បានសម្តែងក្តីសោមនាស្សរីករាយ ពេល បានឃើញនូវទំនាក់ទំនងនៃប្រទេសទាំងពីរមានការអភិវឌ្ឍន៍ថ្មី ក្រោយដំណើរ ទស្សនកិច្ចរបស់លោកស្រីនៅវៀតណាមនាខែមេសាកន្លងទៅ។ ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីន័រវេស Erna Solberg នៅទីនេះ ថ្នាក់ដឹកនាំទំាងពីររូបបានព្រមព្រៀងគ្នាថា ប្រទេសទាំងពីរត្រូវរក្សាការ ផ្លាស់ប្តូរ គណៈប្រតិភូជាប្រចាំ ជាពិសេសបង្កើនរាល់ការជួបប្រាស្រ័យរវាងបណ្តា អង្គភាព អាជីវកម្មនិងប្រសួងស្ថាប័ននានានៃប្រទេសទាំងពីរ។ លោក Truong Tan Sang បានស្នើរឲ្យន័រវេសជម្រុញ EU អនុម័តយ៉ាងឆាប់ៗលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីវៀតណាម EU (EVFTA) ក៏ដូចជាទទួលស្គាល់យ៉ាងឆាប់បទបញ្ញត្តិសេដ្ឋកិច្ច ទីផ្សាររបស់វៀតណាម។ លោកប្រធានរដ្ឋវៀតណាមក៏ស្នើរឲ្យន័រវេស គាំទ្រវៀត ណាមជាប់ឆ្នោតជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអ.ស.បអាណត្តិ ២០២០-២០២១។ លោកស្រី Erna Solberg បានវាយតម្លៃខ្ពស់ចំពោះរាល់សមិទ្ធិរបស់ វៀតណាមក្នុងការអនុវត្តគោលដៅសហសវត្ស និងចាត់ទុកថា វៀតនាមសក្តិសម ក្លាយទៅជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអ.ស.ប។ភាគីទាំងពីរក៏ បានឯកភាពបន្តសហការគ្នាអនុវត្តរាល់គោលដៅ អភិវឌ្ឍន៍និរន្តភាពដំណាក់ កាលក្រោយឆ្នាំ២០១៥៕
Related





