ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយបណ្ដាអង្គភាពអាជីវកម្មវិនិយោគនៅទីផ្សាររុស្ស៊ី
25/05/2015 09:06
(VOV)_នារសៀលថ្ងៃទី២៤ ឧសភា នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានមានជំនួបធ្វើការជាមួយបណ្ដាអង្គភាពអាជីវកម្មនៅក្នុងទីក្រុង ដើម្បីពិភាក្សាអំពីការវិនិយោគចូលមកទីផ្សារុស្ស៊ី

ប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយបណ្ដាអង្គភាពអាជីវកម្មវិនិយោគនៅទីផ្សាររុស្ស៊ី (VOV)_នារសៀលថ្ងៃទី២៤ ឧសភា នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀត ណាម) ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានមានជំនួបធ្វើការជាមួយ បណ្ដាអង្គភាពអាជីវកម្មនៅក្នុងទីក្រុង ដើម្បីពិភាក្សាអំពីការវិនិយោគចូលមកទីផ្សា រុស្ស៊ី ជាពិសេសគឺខេត្តមូស្គូ។ នៅទីនេះ អង្គភាពអាជីវករបានរាយការណ៍អំពីបណ្ដា ឱកាស សក្ដានុភាពវិនិយោគចូលមករុស្ស៊ី។ ដំណាងថ្នាក់ដឹកនាំធនាគារពាណិជ្ជ កម្មភាគហ៊ុន វិនិយោគនិងអភិវឌ្ឍន៍វៀតណាម ( BIDV) បានអោយដឹងថា៖ នាបច្ចុ ប្បន្ន មានវិស័យចំនួន៦ ត្រូវបានស្នើអោយវិនិយោគចូលមកមូស្គូ នោះគឺ៖ តម្បាញ់កាត់ដេរ គ្រឿងឈើ ជលផល ទូរគមនាគមន៍ ផលិតគ្រឿងបន្លាស់អេឡិកត្រូនិក សំណង់។ តាមគំរោង នាខែកញ្ញាខាងមុខនេះ នៅមូស្គូនឹងមានព្រឹត្តិការណ៍សំខាន់ៗ ៖ បើកការដ្ឋានសាងសងមណ្ឌលឧស្សាហកម្ម រៀបចំផ្សារណាត់ទំនិញវៀតណាម គុណភាពខ្ពស់។ ជាពិសេស ការបង្កើតមណ្ឌលឧស្សាហកម្មនៅរុស្ស៊ី ដើម្បីបំរើទី ផ្សាររុស្ស៊ីនេះ អាចផ្តល់ការងារធ្វើអោយពលករវៀតណាមចំនួន៤ហ្មឺននាក់។ លោក Truong Tan Sang បានប្រសាសន៍ថា៖ “ ខ្ញុំជឿជាក់ថា៖ ដោយមានការប្តេជ្ញា និងសកម្មរបស់អាជីវករនានានេះ ការ ផ្លាស់ប្តូរពាណិជ្ជកម្ម វិនិយោគរវាងប្រទេសទាំងពីរនឹងមានវិធានការវិនិយោគប្រ កបដោយប្រសិទ្ធិភាព និងសមស្របបំផុត៕”
Related





