ប្រធានរដ្ឋវៀតណាមជួបសន្ទនាប្រធានាធិបតីអូទ្រីសនិងប្រធានាធិបតីឈីលី
28/09/2015 07:39
(VOV)_នាថ្ងៃទី២៧កញ្ញា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានមានជំនួបសន្ទនាជាមួយប្រធានាធិបតីអូទ្រីសនិងប្រធានាធិបតីឈីលី។

(VOV)_នាថ្ងៃទី២៧កញ្ញា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បាន មានជំនួបសន្ទនាជាមួយប្រធានាធិបតីអូទ្រីសនិងប្រធានាធិបតីឈីលី។ នៅក្នុងជំ នួបរវាងប្រធានរដ្ឋ លោក Truong Tan Sang និងប្រធានាធិបតីអូទ្រីស លោក Heinz Fischer ថ្នាក់ដឹកនាំទាំងពីររូប បានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ ជាន់ថ្នាក់។ ប្រធានរដ្ឋ លោក Truong Tan Sang បានស្នើអោយភាគីអូទ្រីសលើកទឹក ចិត្ត និងជួយឧបត្ថម្ភបណ្ដាក្រុមហ៊ុនអូទ្រីសបង្កើនការវិនិយោគនៅវៀតណាម ជា ពិសេសគឺក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម ថាមពល សុខាភិបាល ។ ទន្ទឹមនឹងនោះ លោកក៏បានស្នើអោយរដ្ឋាភិបាលអូទ្រីសបន្តផ្តល់ ODA សំរាប់វៀត ណាម ដើម្បីអនុវត្តគោលដៅអភិវឌ្ឍន៍ ក្រោយឆ្នាំ ២០១៥ នៃអង្គការសហប្រជា ជាតិ។ លោក Heinz Fischer វាយតំលៃខ្ពស់ចំពោះ សមិទ្ធិផលក្នុងការអនុវត្តគោល ដៅសហស្សវត្សរ៍ របស់វៀតណាម ហើយជឿជាក់ថា៖វៀតណាមនឹងបន្តទទួល ជោគជ័យ ក្នុងការអនុវត្តគោលដៅនិរន្តរភាព។ អូទ្រីសជានិច្ចកាលគាំទ្រវៀត ណាម បង្កើនកិច្ចសហប្រតិបត្តិការជាមួយ EU និងជំរុញEU ចុះហត្ថលេខា និង អនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU។ ថ្នាក់ដឹកនាំទាំងពីរ រូបបានឯកភាពបន្តសហប្រតិបត្តិការ គាំទ្រគ្នាទៅវិញទៅមក នៅបណ្ដាអង្គការ អន្តរជាតិ និងវេទិកាពហុភាគី ជាពិសេសគឺអង្គការសហប្រជាជាតិ។ ប្រធានាធិបតីឈីលី លោកស្រី Micheell Bachelet និងប្រធានរដ្ឋវៀតណាម លោក Truong Tan Sang នៅក្នុងជំនួបសន្ទនាជាមួយប្រធានាធិបតីឈីលី លោកស្រី Micheell Bachelet ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានអះអាងថា៖វៀត ណាមជានិច្ចកាលគោរព និងយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍ទំនាក់ទំនងមិត្ត ភាព ប្រពៃណី ដ៏ល្អប្រសើរជាមួយឈីលី។ ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាព បន្តកិច្ចសហប្រតិបត្តិការ ត្រៀមរៀបចំល្អសំរាប់បណ្ដាសកម្មភាពរំលឹកខួបអនុ ស្សាវរីយ៍លើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី២៥ មិនា) ប្រមូលផ្តុំ ចូលក្នុងសកម្មភាពមានប្រសិទ្ធិភាព ជាក់ស្ដែង ដូចជា៖ការផ្លាស់ប្តូរគណៈប្រតិភូ រៀបចំវេទិកា ជំនួបប្រាស្រ័យអង្គភាពអាជីវកម្ម ផ្សារណាត់…ជាដើម៕
Related





