ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ជួបសំណេះសំណាល់ជាមួយកុមារជំទង់ដែលជំនេះពុះពារក្នុងការរៀនសូត្រ
30/05/2016 10:22
(VOVworld)-ក្នុងឱកាសបុណ្យតេតកុមារអន្តរជាតិថ្ងៃទី១មិថុនា និងខែធ្វើសកម្ម ភាពដើម្បីកុមារឆ្នាំ២០១៦ នាព្រឹកថ្ងៃទី៣០ឧសភានៅទីក្រុងហាណូយ

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ជួបសំណេះសំណាល់ជាមួយកុមារ ជំទង់ដែលជំនេះពុះពារក្នុងការរៀនសូត្រ (VOVworld)-ក្នុងឱកាសបុណ្យតេតកុមារអន្តរជាតិថ្ងៃទី១មិថុនា និងខែធ្វើសកម្ម ភាពដើម្បីកុមារឆ្នាំ២០១៦ នាព្រឹកថ្ងៃទី៣០ឧសភានៅទីក្រុងហាណូយ ប្រធានរដ្ឋ វៀតណាម លោក Tran Dai Quang បានអញ្ជើញជួបសំណេះសំណាលជាមួយ តំណាងកុមារចំនួន៥៥នាក់ដែលមានស្ថាភាពលំបាកជាពិសេស។ នេះជាគំនូឆ្នើម តំណាងឲ្យកុមារទូទាំងប្រទេសស្តីអំពីស្មារតីជំនេះពុះពារ ទទួលបានស្នាដៃខ្ពស់ក្នុងការសិក្សារៀនសូត្រនិងហាត់ពត់លត់ដុំ។លោក Tran Dai Quang បានសង្កត់ធ្ងន់ ថា ការថៃទាំ អប់រំនិងការពារកុមារជាបញ្ហាមានចរិតលក្ខណៈយុទ្ធសាស្ត្រ រួមចំណែក សកម្មចូលក្នុងការត្រៀមរៀបចំនិងលើកកំពស់គុណភាពប្រភពធនធាន មនុស្ស បម្រើបុព្វហេតុឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្មនិងធ្វើសមាហ រណកម្ម អន្តរជាតិ។លោកមានប្រសាសន៍ថា៖ “ប្រទេសទាំងមូល គប្បីសកម្មផ្សព្វផ្សាយ អប់រំច្បាប់ ចំណេះដឹង ជំនាញថៃទាំ អប់រំនិងការពារកុមារ។ត្រូវរួមសហការយ៉ាងជិតស្និទ្ធរវាងសាលា គ្រួសារនិង សង្គម រវាងក្រសួងផ្នែកនានា ក្នុងការអនុវត្តច្បាប់កុមារឆ្នាំ២០១៦។យកចិត្តទុក ដាក់កសាងសាលាសុវត្ថិភាព ស្និទ្ធស្នាល។ ផ្តល់អាទិភាពចំណាយវិនិយោគទៅ លើសំណង់សម្រាប់កុមារ ជាពិសេសគឺកុមារនៅតំបន់ជនជាតិភាគតិច តំបន់ជួប ការលំបាកជាពិសេស”។ ប្រធានរដ្ឋមានបំណងថា ប្អូនៗបន្តការសិក្សា ហាត់ពត់លត់ដុំឲ្យបានល្អ ទទួលបានស្នាដៃខ្ពស់ថៃមទៀត ដើម្បីពេលធំដឹងក្តីក្លាយទៅជាពលរដ្ឋល្អបម្រើ ប្រទេសជាតិ៕
Related





