VOV WorldVOV World
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ទទួលជួបជាមួយបេសកជនពិសេសរបស់ប្រធានRaul Castro
30/06/2015 11:42
(VOVworld)-ក្នុងជំនួបនាថ្ងៃទី៣០មិថុនា ប្រធាន រដ្ឋវៀតណាមបានអបអរសាទរ ដំណើរទស្សនកិច្ច វៀតណាមរបស់បេសកជនពិសេស Aleijandro
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ទទួលជួបជាមួយបេសកជនពិសេសរបស់ប្រធានRaul Castro
(VOVworld)-ក្នុងជំនួបនាថ្ងៃទី៣០មិថុនា ប្រធានរដ្ឋវៀតណាមបានអបអរសាទរ ដំណើរទស្សនកិច្ចវៀតណាមរបស់បេសកជនពិសេស Aleijandro និងវាយតម្លៃ ខ្ពស់ចំពោះរាល់ជ័យជំនះក្នុងដំណើរការបច្ចុប្បន្នកម្មខឿនសេដ្ឋកិច្ចក៏ដូចជា ជ័យជំនះការទូតក្នុងការបង្កើតទំនាក់ទំនងឡើងវិញជាមួយអាមេរិក។ លោក Truong Tan Sang បានឲ្យដឹងថា វៀតណាមត្រៀមជាស្រេច ចែករំលែកជាមួយ គុយបា រាល់បទពិសោធន៍សំខាន់ ក្នុងគោលនយោបាយកិច្ចការបរទេស ក៏ដូច ជាដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ។         បេសកជនពិសេស Alejandro Castro បានជូនដំណឹងជាមួយប្រធានរដ្ឋ Truong Tan Sang អំពីខ្លឹមសាធ្វើការជាមួយក្រសួង ស្ថាប័ននានារបស់ វៀតណាម និងអំពីខ្លឹមសារការពារអធិបតេយ្យភាព​ខណៈដែលធ្វើពហុបែបទំនាក់ ទំនង កិច្ចការបរទេស។ លោកក៏បានជូនដំណឹងអំពីរាល់ការបោះជំហានថ្មីបំផុត ក្នុង គោលនយោបាយកិច្ចការបរទេស និងមានបំណងថា ចែករំលែកបទពិសោធន៍ ផ្លាស់ប្តូរថ្មីជាមួយវៀតណាម៕