ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang អញ្ចើញជួបសន្ទនាទ្វេភាគីថ្នាក់ដឹកនាំបណ្ដាប្រទេស
27/09/2015 09:58
Vovworld-ក្នុងឱកាសចូលរួមសកម្មភាពនៅអ.ស.ប ប្រធាន រដ្ឋវៀតណាមលោក Truong Tan Sang បានអញ្ចើញ

ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang អញ្ចើញជួបសន្ទនាទ្វេភាគីថ្នាក់ដឹកនាំបណ្ដាប្រទេស (VNP) Vovworld-ក្នុងឱកាសចូលរួមសកម្មភាពនៅអ.ស.ប ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានអញ្ចើញជួបសន្ទនាទ្វេភាគីជាមួយប្រធានាធិបតី Turkmenistan, Mozambic និងនាយករដ្ឋមន្ត្រីស៊ុយអែត។ នៅជំនួបសន្ទនាជាមួយប្រធានាធិបតី Turkmenistan Gurbanguly Berdinmuhamedov ប្រធានរដ្ឋ Truong Tan Sang បានចាត់ទុកថា ប្រទេសទាំងពីរត្រូវបង្កើនការផ្លាស់ប្តូរ គណៈប្រតិភូអង្គភាពអាជីវកម្មពន្លឿនពាណិជ្ជកម្មវិនិយោគលើវិស័យដែលភាគី ទាំងពីរមានតម្រូវការនិងឧត្តមភាព។ ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពត្រូវសហការ ប្រកបដោយប្រសិទ្ធិភាពជាមួយគ្នាសំដៅរួមចំណែកសកម្មទៅលើការធានាសន្តិភាព សន្តិសុខអន្តរជាតិដោះស្រាយជំលោះដោយសន្តិវិធីលើមូលដ្ឋានច្បាប់អន្តរជាតិ។ ក្នុងជំនួបសន្ទនាជាមួយប្រធានាធិបតី Mozambic Filipe Jacinto Nyusi ប្រធានរដ្ឋ Truong Tan Sang បានស្នើរប្រទេសទាំងពីរបន្តបង្កើនផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ ថ្នាក់ដើម្បីបើកទូលាយកិច្ចសហប្រតិបត្តិការដោយវិធានការជាក់ស្ដែង។ ថ្នាក់ដឹកនាំ ទាំងពីររូបបានឯកភាពបង្កើនកិច្ចសហការជិតស្និទ្ធលើវេទិការពហុភាគី ដើម្បីផល ប្រយោជន៍នៃប្រទេសកំពុងអភិវឌ្ឍន៍នានា។ នៅជំនួបសន្ទនានាយករដ្ឋមន្ត្រីស៊ុយអែត Stefan Lofven ប្រធានរដ្ឋលោក Truong Tan Sang បានស្នើរវៀតណាមនិងស៊ុយអែតបន្តជំរុញផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ ថ្នាក់និងការជួបសន្ទនាជាន់ខ្ពស់។ ប្រធានរដ្ឋ Truong Tan Sang បានស្នើរស៊ុយអែត ជំរុញចុះហត្ថលេខានិងអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម- សហភាពអឺរ៉ុប (EVFTA)។ លោកប្រធានរដ្ឋបានស្នើរស៊ុយអែតយកចិត្តទុកដាក់និង គាំទ្រគោលជំហររបស់អាស៊ាននិងវៀតណាមក្នុងការដោះស្រាយជំលោះដោយ សន្តិវិធីលើមូលដ្ឋានច្បាប់អន្តរជាតិនិងអនុសញ្ញាស្ដីពីច្បាប់សមុទ្រអ.ស.បឆ្នាំ១៩៨២។ ប្រធានរដ្ឋ Truong Tan Sang បានអញ្ចើញនាយករដ្ឋមន្ត្រីស៊ុយអែតនិងព្រះមហាក្សត្រ ស៊ុយអែតទៅបំពេញទស្សនកិច្ចនៅវៀតណាមក្នុងរយៈពេលសមស្រប។ នាយករដ្ឋមន្ត្រី Stefan Lofven ក៏បានអញ្ចើញប្រធានរដ្ឋ Truong Tan Sang ទៅបំពេញ ទស្សនកិច្ចនៅស៊ុយអែតនិងអះអាងថា នឹងជំរុញដើម្បី EVFTA បានចុះហត្ថលេខានិង អនុម័តយ៉ាងឆាប់រហ័ស៕
Related





