VOV WorldVOV World
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang អញ្ជើញចូលរួមកម្មវិធី “និទាឃរដូវនៅស្រុកកំណើត” ឆ្នាំ២០១៦
01/02/2016 07:13
(VOVworld) - ជារៀងរាល់ឆ្នាំក្នុងឱកាសនិទាឃរដូវមក ដល់ កម្មវិធី “និទាឃរដូវនៅស្រុកកំណើត” ក្លាយទៅ ជាទីកន្លែងសំរាប់ជនរួមជាតិអាណិកជននៅគ្រប់ទិស ទីលើពិភពលោកវិលត្រឡប់មកវៀតណាមទទួល បុណ្យតេតប្រពៃណីតាមទំនៀមទំលាប់ប្រជាប្រិយរបស់ប្រជាជាតិ។
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang អញ្ជើញចូលរួមកម្មវិធី “និទាឃរដូវនៅស្រុកកំណើត” ឆ្នាំ២០១៦
ឈូតសំដែងមួយក្នុងកម្មវិធី (រូបថត៖TTXVN) (VOVworld) - នាយប់ថ្ងៃទី៣១ មករា នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅកម្មវិធី “និទាឃរដូវនៅស្រុកកំណើត” ឆ្នាំ២០១៦ ក្រោមប្រធានបទ “ពិសិដ្ឋហាណូយ”។ ចូលរួមកម្មវិធីនេះមានប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ឧបនាយករដ្ឋ មន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសលោក Pham Binh Minh ថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំ បក្ស រដ្ឋ ក្រសួង ស្ថាប័នមជ្ឈឹមនិងតំបន់ ព្រមទាំងអាណិកជន ជិត២ពាន់នាក់នៅ គ្រប់ទិសទីលើពិភពលោកដែលវិលត្រឡប់មកស្រុកកំណើតទទួលបុណ្យចូល ឆ្នាំថ្មីប្រពៃណីទៀតផង។ ថ្លែងមតិបើកកម្មវិធី​ ឧបនាយករដ្ឋមន្រ្តីលោក Pham Binh  Minh បានសង្កត់ធ្ងន់ថា ជារៀងរាល់ឆ្នាំក្នុងឱកាសនិទាឃរដូវមកដល់កម្មវិធី “និទាឃរដូវនៅស្រុក កំណើត” ក្លាយទៅជាទីកន្លែងសំរាប់ជនរួមជាតិអាណិកជន នៅគ្រប់ទិសទីលើ ពិភពលោកវិលត្រឡប់មកវៀតណាមទទួលបុណ្យតេតប្រពៃ ណីតាមទំនៀម ទំលាប់ប្រជាប្រិយរបស់ប្រជាជាតិ។លោក Pham Binh Minh បាន អះអាងថា នឹង បន្តអនុវត្តន៍ឲ្យបានល្អថែមទៀតនូវការងារអំពីជនវៀតណាមនៅ ឯបរទេសដើម្បី ឆ្លើយតបទៅនឹងការជឿទុកចិត្តនិងបំណងប្រាថ្នារបស់អាណិក ជន និងដើម្បីជន វៀតណាមនៅឯបរទេសពិតជាចំណែកមួយដែលមិនអាចកាត់ ផ្ដាច់ចេញរបស់ប្រជាជាតិ វៀតណាម។ ថ្លែងមតិនៅកម្មវិធីនេះដែរ ប្រធានរដ្ឋលោក Truong Tan Sang បានសំដែងជំនឿ ជាក់ថា ជនរួមជាតិវៀតណាមទាំងមូលនៅក្នុងនិងក្រៅប្រទេសជានិច្ចកាល សាមគ្គី ស្រុះចិត្តគំនិតឆ្លងកាត់លើការលំបាកសាកល្បង ដើម្បីខំប្រឹងប្រែងនាំ ប្រទេសជាតិឈានឡើងក្លាយទៅជាប្រទេសសម្បូរធូធារ មានឋានៈសក្តិសមនៅ  ក្នុងតំបន់និងពិភពលោក៕

More