VOV WorldVOV World
ប្រធានរដ្ឋវៀតណាមមកទស្សនកិច្ចនៅទីក្រុង Osaka
19/03/2014 11:22
Vovworld-បន្តដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅជប៉ុន នាថ្ងៃទី១៩មិនា​ប្រធាន​រដ្ឋ​វៀតណាមលោក Truong Tan Sang និងលោកជំទាវរួមជាមួយគណៈ​ប្រតិភូ​ជាន់ខ្ពស់វៀតណាមបានមកទស្សនកិច្ចនៅទីក្រុង Osaka។
ប្រធានរដ្ឋវៀតណាមមកទស្សនកិច្ចនៅទីក្រុង Osaka
ប្រធានរដ្ឋវៀតណាមមកទស្សនកិច្ចនៅទីក្រុង Osaka (tuoitre.vn)           Vovworld-បន្តដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅជប៉ុន នាថ្ងៃទី១៩មិនា​ប្រធាន​ រដ្ឋ​វៀតណាមលោក Truong Tan Sang និងលោកជំទាវរួមជាមួយគណៈ​ប្រតិភូ​ជាន់ខ្ពស់វៀតណាមបានមកទស្សនកិច្ចនៅទីក្រុង Osaka។ នៅទីនេះ ប្រធាន​រដ្ឋ​បានមានការជួបសន្ទនាជាមួយថ្នាក់ដឹកនាំទីក្រុង ថ្នាក់ដឹកនាំសមាគមមិត្តភាព ​ជប៉ុន-វៀតណាមដំបន់ Kansai ជាដើម។         ផ្លាស់ប្តូរជាមួយថ្នាក់ដឹកនាំសេដ្ឋកិច្ចដំបន់ Kansai និងថ្លែងមតិចំពោះ​អាជីវករ​ជាច្រើននៃប្រទេសទាំងពីរនៅវេទិការអង្គភាពអាជីវកម្ម ប្រធានរដ្ឋ​បានសង្កត់ធ្ងន់ ថា  ជប៉ុនកំពុងជាវិនិយោគិនឈរលំដាប់ថ្នាក់ទី១ អ្នកផ្ដល់​ជំនួយ ODA លេខ១និង ជាទីផ្សារនាំចេញនាំចូល ទីផ្សារទាក់ទាញភ្ញៀវ​ទេសចរណ៍ជួរមុខរបស់វៀតណាម។ ប្រធានរដ្ឋបានសម្ដែងគោលបំណងចង់ឲ្យអង្គភាព​អាជីវកម្មជប៉ុនយកចិត្តទុកដាក់ ជាពិសេសដល់ការបង្កើនកិច្ចសហប្រតិបត្តិការ​ក្នុងបណ្ដាវិស័យអទិភាពក្នុង យុទ្ធសាស្ត្រឧស្សាហូបនីយកម្មរបស់វៀតណាម។ ក្នុងនោះការអភិវឌ្ឍន៍ឧស្សាហកម្ម ឧបត្ថម្ភជាចំណុចសំខាន់។         “ដើម្បីដំណើរការឧស្សាហូបនីយកម្មប្រកបដោយជោគជ័យ ភារកិច្ចមួយក្នុង​ចំណោមភារកិច្ចយុទ្ធសាស្ត្របន្ទាន់និងយូរអង្វែងចំពោះវៀតណាមគឺអភិវឌ្ឍន៍ខឿន ឧស្សាហកម្មឧបត្ថម្ភដើម្បីបង្កើនតំលៃនៃផលិតផល។​ យើងខ្ញុំមានបំណង​ចង់បាន ជប៉ុនជាដៃគូរយុទ្ធសាស្ត្រនិងជាមិត្តភក្តិជឿទុកចិត្តរបស់វៀតណាម បង្កើនការ​ជួយ ឧបត្ថម្ភវៀតណាមអភិវឌ្ឍន៍ឧស្សាហកម្មឧបត្ថម្ភ។”         មុននោះនាព្រឹកថ្ងៃទី១៩មិនា ប្រធានរដ្ឋ Truong Tan Sang បានមកទស្សនា​ស្ថានទូតវៀតណាមប្រចាំនៅជប៉ុននិងជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកស្ថានទូតរួមជាមួយដំណាងសហគមន៍ជនវៀតណាមនៅជប៉ុនផងដែរ៕