ប្រធានរដ្ឋវៀតណាមបានទទួលជួបបណ្ដាឯកអគ្គរដ្ឋទូតមកជូនសារតាំង។
27/08/2013 11:52
VOV-ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានទទួលជួបឯកអគ្គរដ្ឋទូតមកជូនសារតាំង។

ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានទទួលជួបឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋស៊ូដង់ Sayed Eltayeb Ahmad (truongtansang.net) VOV-នាថ្ងៃទី២៧សីហានៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានទទួលជួបឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋអូស្ទ្រីស Thomas Loidl ឯកអគ្គរដ្ឋទូតសាធារណរដ្ឋ Armenia Raisa Vardanyan ឯកអគ្គរដ្ឋទូត សាធារណៈរដ្ឋស៊ូដង់ Sayed Eltayeb Ahmad និងឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋ Congo Daniel Owassa មកជូនសារតាំង។ នៅទីនេះ ប្រធានរដ្ឋ Truong Tan Sang បានអះអាងថាវៀតណាមបង្កគ្រប់លក្ខណៈដើម្បីបណ្ដាឯកអគ្គរដ្ឋទូតសំរេច ល្អភារកិច្ច លោកប្រធានរដ្ឋបានចាត់ទុកថា រវាងវៀតណាមនិងបណ្ដាប្រទេស បានកសាងទំនាក់ទំនងប្រពៃណី។ នេះនឹងជាមូលដ្ឋានដ៏ល្អដើម្បីភាគីទាំងពីរ ជំរុញទំនាក់ទំនងពាណិជ្ជកម្មបង្កើនកិច្ចសហប្រតិបត្តិការវិនិយោគ។ លោក ប្រធានរដ្ឋបានអះអាងថាជាមួយតួនាទីកាន់តែបានលើកកំពស់ពីមួយថ្ងៃទៅ មួយថ្ងៃនៅដំបន់អាស៊ី-អាគ្នេយ៍ វៀតណាមត្រៀមខ្លួនជាស្រេចជាស្ពានតភ្ជាប់ ដើម្បីបង្កើនទំនាក់ទំនងរវាងអាស៊ាននិងបណ្ដាប្រទេសទន្ទឹមនឹងនោះចង់ឲ្យ បណ្ដាប្រទេស គាំទ្រវៀតណាមនៅបណ្ដាវេទិការដំបន់និងអន្តរជាតិ។ បណ្ដាឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋអូស្ទ្រីស Armenia ស៊ូដង់ Congo បាន បញ្ជូនសេចក្តីអញ្ជើញរបស់បណ្ដាប្រធានាធិបតីមានបំណងទទួលជួបប្រធាន រដ្ឋវៀតណាមអញ្ជើញមកបំពេញទស្សនកិច្ចការងារ សំដៅជំរុញទំនាក់ទំនង វៀតណាមជាមួយបណ្ដាប្រទេសឡើងកំពស់ថ្មី៕
Related





