ប្រធានរដ្ឋវៀតណាមអញ្ចើញជួបសន្ទនាជាមួយអគ្គលេខាធិការអ.ស.ប
25/09/2015 10:09
Vovworld-នាថ្ងៃទី២៤កញ្ញាបន្ទាប់ពីទៅកាន់ក្រុង New York អាមេរិកចូលរួមសន្និសីទកំពូលអ.ស.ប ប្រធានរដ្ឋវៀតណាម

ប្រធានរដ្ឋវៀតណាមអញ្ចើញជួបសន្ទនាជាមួយអគ្គលេខាធិការអ.ស.ប Vovworld-នាថ្ងៃទី២៤កញ្ញាបន្ទាប់ពីទៅកាន់ក្រុង New York អាមេរិកចូលរួម សន្និសីទកំពូលអ.ស.ប ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានអញ្ចើញ ជួបសន្ទនាជាមួយអគ្គលេខាធិការអ.ស.បលោក Ban Ki Moon នៅទីស្ដីការអ.ស.ប។ នៅការជួបសន្ទនានេះ ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពចាត់ទុកថា សន្និសីទកំពូល អ.ស.បអនុម័តលើរបៀបវារៈ២០៣០មានអត្ថន័យដ៏សែនសំខាន់ចំពោះការអភិវឌ្ឍន៍ នៃប្រទេសទាំងអស់និងអ.ស.បក្នុងរយៈពេល១៥ឆ្នាំខាងមុខ។ ប្រធានរដ្ឋ Truong Tan Sang បានអះអាងថា ពីបទពិសោធន៍អនុវត្តដ៏ជោគជ័យគោលដៅសហសវត្សជាច្រើន វៀតណាមប្តេជ្ញានាំទស្សនវិស័យអភិវឌ្ឍន៍ដ៏និរន្តរភាពក្លាយទៅជាទិសដៅប្រចាំយូរ អង្វែង។ លោកប្រធានរដ្ឋបានស្នើរអគ្គលេខាធិការនិងអ.ស.បជួយឧបត្ថម្ភវៀតណាម អនុវត្តជោគជ័យរបៀបវារៈ២០៣០។ រីឯលោក Ban Ki Moon បានជឿជាក់ថា វៀតណាម នឹងបន្តអនុវត្តដ៏ជោគជ័យរាល់គោលដៅអភិវឌ្ឍន៍និរន្តរភាពដំណាក់កាលពីឥឡូវដល់ ឆ្នាំ២០៣០។ ទាក់ទិនដល់បញ្ហាដំបន់ដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នា ប្រធាន រដ្ឋ Truong Tan Sang បានស្នើរអ.ស.បបន្តមានសម្លេងគាំទ្រនិងជំរុញការដោះស្រាយ ជំលោះដោយសន្តិវិធីសមស្របនឹងច្បាប់អន្តរជាតិ ពិសេសគឺអនុសញ្ញាអ.ស.បស្ដិពី ច្បាប់សមុទ្រ១៩៨២និងសេចក្តីថ្លែងការណ៍ស្ដីពីការប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រ ខាងកើត (DOC) ជំរុញសំរេចក្រមប្រតិបត្តិដំបន់នៅសមុទ្រខាងកើត (COC)។ តាមការគ្រោងទុកជាមុន ក្នុងរបៀបវារៈចូលរួមសន្និសីទកំពូលអ.ស.បចាប់ពីថ្ងៃទី២៥ដល់២៨កញ្ញា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang នឹងចូលរួមសម័យ បើក ថ្លែងមតិនៅសម័យពេញអង្គជួបសន្ទនាជាមួយអ្នកប្រមុខរដ្ឋនានា ចូលរួមការ សន្ទនាអង្គភាពអាជីវកម្មវៀតណាម-អាមេរិកជាដើម៕
Related





