VOV WorldVOV World
ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមពិធីសម្ពោធគំរោងការណ៍បើកទូលាយផលិតកម្មរបស់ក្រុមហ៊ុនដែកថែប Vina Kyoei
24/07/2015 10:15
(VOVworld) - នាថ្ងៃទី២៤ កក្កដា នៅមណ្ឌលឧស្សា ហកម្ម Phu My ១ ខេត្ត Ba Ria Vung Tau ភាគខាងត្បូង វៀតណាម ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានអញ្ជើញចូលរួមពិធីសម្ពោធគំរោងការណ៍ បើកទូលាយផលិតកម្មរបស់ ក្រុមហ៊ុនដែនថែប Vina Kyoei។
ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមពិធីសម្ពោធគំរោងការណ៍បើកទូលាយផលិតកម្មរបស់ក្រុមហ៊ុនដែកថែប Vina Kyoei
(VOVworld) - នាថ្ងៃទី២៤ កក្កដា នៅមណ្ឌលឧស្សាហកម្ម Phu My ១ ខេត្ត Ba Ria Vung Tau ភាគខាងត្បូងវៀតណាម ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានអញ្ជើញចូលរួមពិធីសម្ពោធគំរោងការណ៍បើកទូលាយផលិតកម្មរបស់ក្រុមហ៊ុន ដែនថែប Vina Kyoei។ថ្លែងមតិនៅទីនេះ លោក Truong Tan Sang បានសំដែងក្ដី សប្បាយរីករាយចំពោះជោគជ័យរបស់គំរោងការណ៍ដែកថែប Vina Kyoei ក្រោយ រយៈពេល២១ឆ្នាំធ្វើសកម្មភាពនិងអភិវឌ្ឍន៍។លោកបានថ្លែងថា រដ្ឋាភិបាលវៀត ណាមនិងជប៉ុនបានចុះហត្ថលេខាលើឯកសារសហប្រតិបតិ្តការ ជាពិសេសគឺក្នុង វិស័យឧស្សាហកម្ម។ដោយមានការជួយឧបត្ថម្ភរបស់ជប៉ុន ក្នុង អនាគតជិតៗនេះ ខឿនឧស្សាហកម្មវៀតណាម ជាពិសេសគឺវិស័យផលិតម៉ាស៊ីន នឹងមានការរីកចំ រើន។លោកប្រធានរដ្ឋជឿជាក់ថា ក្រុមហ៊ុន Vina Kyoei ដោយ មានតួនាទីជាដៃគូ សហប្រតិបតិ្តការដ៏ទូលំទូលាយ នឹងបន្តធ្វើសកម្មភាពប្រកប ដោយប្រសិទ្ធិភាព ជាមួយគំរោងការណ៍ថ្មីនេះ៕