ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមមហាពិធីវិសាខបូជា២៥៦០-២០១៦
21/05/2016 08:16
(VOV)_នាថ្ងៃទី២១ ឧសភា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅមហាពិធីវិសាខបូជា ២០១៦-ព,ស ២៥៦០ និងឆ្ពោះទៅពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី៣៥ ទិវាបង្កើតសមាគមពុទ្ធសាសនាវៀតណាម( 1981-2016)។

ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមមហាពិធីវិសាខបូជា២៥៦០-២០១៦ (VOV)_នាថ្ងៃទី២១ ឧសភា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅមហាពិធីវិសាខ បូជា ២០១៦-ព,ស ២៥៦០ និងឆ្ពោះទៅពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី៣៥ ទិវា បង្កើតសមាគមពុទ្ធសាសនាវៀតណាម( 1981-2016)។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ លោក Tran Dai Quang បានថ្លែងថា៖ “ ក្នុងរយៈពេល៣៥ឆ្នាំកន្លងទៅ ចាប់ពីពេលបង្កើតមក សមាគមពុទ្ធសាសនា វៀតណាមបានពង្រឹងនិងពង្រីកជានិច្ច បង្កើតឡើងរបត់សំខាន់ដ៏ភ្លឺស្វាង ក្នុងប្រវត្តិ សាស្ត្រពុទ្ធសាសនាវៀតណាម។ ដោយមានទិសស្លោក៖ ព្រះធម្ម -ជនជាតិ-សង្គមនិយម។ សមាគមពុទ្ធសាសនាវៀតណាម បន្តពង្រីកប្រពៃណីដ៏ល្អប្រសើរ តួនាទីសម្របសម្រួល សាមគ្គីភាព ឯកភាព សកម្ម រួមវិភាគទានចំពោះបុព្វហេតុផ្លសា់ប្តូរថ្មី ឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្ម និងធ្វើសមាហរណកម្ម។ ទំនាក់ទំនងរបស់សមាគមពុទ្ធ សាសនា បន្តបានបើកទូលាយ ជាស្ពានតភ្ជាប់់សំខាន់ ដើម្បិប្រជាពលរដ្ឋ ពុទ្ធសាស និកវៀតណាមនៅឯបរទេសឆ្ពោះទៅមាតុប្រទេស កសាងប្រទេសជាតិ រួមចំណែក លើកកំពស់តួនាទីរបស់ពុទ្ធសាសនាវៀតណាម និងរូបភាពដ៏ល្អស្អាត របស់ទឹកដី និង មនុស្សវៀតណាមជាមួយមិត្តភក្តិអន្តរជាតិ៕”
Related





