ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមសិក្ខាសាលាទូទាំងប្រទេសអំពីអក្សរសាស្ត្រ សិល្បៈវៀតណាម
04/10/2015 07:49
(VOVworld) - ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានអះអាងថា បក្ស រដ្ឋ វៀតណាមយកចិត្តទុក ដាក់និងចាត់ទុកវប្បធម៌ជាគ្រឹះស្ថាននៃសង្គម ហើយ ជាទាំងគោលដៅនិងជាកម្លាំងចលករផងដើម្បីអភិវឌ្ឍន៍ ប្រទេសជាតិ។

ទិដ្ឋភាពនៃសិក្ខាសាលា (VOVworld) - នាព្រឹកថ្ងៃទី៤ តុលា ថ្លែងមតិនៅពិធីបិទបញ្ចប់សិក្ខាសាលាទូទាំង ប្រទេសក្រោមប្រធានបទ “អក្សរសាស្ត្រ សិល្បៈចំពោះការកសាងអត្តចរិតមនុស្ស វៀតណាម” ដែលត្រូវបានរៀបចំឡើងនៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានអះអាងថា បក្ស រដ្ឋ វៀតណាមយក ចិត្តទុកដាក់និចាត់ទុកវប្បធម៌ជាគ្រឹះស្ថាននៃសង្គម ហើយជា ទាំងគោលដៅនិងជា កម្លាំងចលករផងដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។លោកTruong Tan Sang បានសង្កត់ ធ្ងន់ថា៖ “ខ្ញុំមានគោលបំណងថា អ្នកអក្សរសាស្ត្រ សិល្បៈករសិល្បៈការិនីទាំងឡាយកាន់តែ និពន្ធវណ្ណកម្មជាច្រើនពីមួយថ្ងៃទៅមួយថ្ងៃដែលឆ្លុះបញ្ចាំងយ៉ាងស៊ីជំរៅនូវបុព្វហេតុ របស់ប្រជាជនវៀតណាមក្នុងការកសាងនិងការពារមាតុប្រទេស។វណ្ណកម្មមិនគ្រាន់ តែលើកសរសើរ លើកទឹកចិត្តរាល់កត្តាសកម្មក្នុងសង្គមនិងឥស្សរជនជាគំរូនៃ សម័យកាលប៉ុណ្ណោះទេ ថែមទាំងត្រូវរិះគន់ភាពអសកម្ម អំពើអាក្រក់ ទៀតផង”៕
Related





