VOV WorldVOV World
ប្រធានរដ្ឋវៀតណាម៖រក្សារឹងមាំស្ថិរភាពនយោបាយ អភិវឌ្ឍន៍សេដ្ឋកិច្ច វប្បធម៌ សង្គមនិងការពាររឹងមាំអធិបតេយ្យ
09/02/2015 10:30
(VOV)_នាយប់ថ្ងៃទី៨ កុម្ភះ នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) បានប្រព្រឹត្តទៅកម្មវិធី៖ និទាឃរដូវស្រុកកំណើត ២០១៥ ដោយប្រធានបទ៖ ​ប្រទេសរុងរឿង។ថ្លែងមតិនៅទីនេះ លោក Truong Tan Sang
ប្រធានរដ្ឋវៀតណាម៖រក្សារឹងមាំស្ថិរភាពនយោបាយ អភិវឌ្ឍន៍សេដ្ឋកិច្ច វប្បធម៌ សង្គមនិងការពាររឹងមាំអធិបតេយ្យ
          (VOV)_នាយប់ថ្ងៃទី៨ កុម្ភះ នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម)  បានប្រព្រឹត្តទៅកម្មវិធី៖ និទាឃរដូវស្រុកកំណើត ២០១៥ ដោយប្រធានបទ៖ ​ប្រ ទេសរុងរឿង។ថ្លែងមតិនៅទីនេះ លោក Truong Tan Sang ប្រធានរដ្ឋវៀតណាមបាន អះអាង​ថា៖ ក្នុងឆ្នាំ ២០១៥ វៀតណាមនៅជួបការលំបាកសាកល្បងជាច្រើនក្តី ប៉ុន្តែ សក្ដានុភាពនិងឱកាសអភិវឌ្ឍន៍ កសាងនិងការពារមាតុប្រទេសគឺធំធេងណាស់។  បក្សទាំងមូល ប្រជា​ជនទាំងមូល និងកងទ័ពទាំងមូលសាមគ្គី​ ប្តេជ្ញាឆ្លងកាត់លើ រាល់ការលំបាកសាកល្បង សម្រេចរាល់គោលដៅ ភារកិច្ចដែលបានដាក់ចេញ  រក្សាររឹងមាំស្ថិរភាព ​អភិវឌ្ឍន៍សេដ្ឋកិច្ច វប្បធម៌ សង្គម លើកស្ទួយជីវភាពរស់នៅ ប្រជាជន ពង្រឹងការពារប្រទេស សន្តិសុខ ការពាររឹងមាំឯករាជ្យ អធិបតេយ្យភាព  បូរណភាពដែនដី។  លោក Truong Tan Sang បានអះអាងថា៖           “ ប្រទេសជាតិ​បានមានសន្តិភាព ឯកភាពបាន៤០ឆ្នាំហើយ។ ពី​ប្រទេស១​ ត្រូវបំផ្លាញដោយសង្គ្រាម​ ​ជាច្រើន​ដោយបទហ៊ុំព័ទ្ធសេដ្ឋកិច្ច​​ ហើយនាបច្ចុប្បន្ន  ប្រទេសវៀតណាមបានរួច​ផុត​ពីស្ថានភាពជាប្រទេសក្រីក្រ អភិវឌ្ឍន៍អន់ថយ ក្លាយ ទៅជាប្រទេសកំពុង​អភិវឌ្ឍន៍ មានចំណូលមធ្យម កំពុងជំរុញខ្លាំងដំណើការឧស្សា ហូបនីយកម្ម ទំនើបភាវូបនីយកម្ម សកម្ម ម្ចាស់ការធ្វើសមាហរណកម្មអន្តរជាតិ  មានកិត្យានុភាពខ្ពស់នៅក្នុងតំបន់និងអន្តរជាតិ។ វៀតណាមបានពង្រឹងនិងពង្រីក ជានិច្ចរាល់ទំនាក់ទំ​នងសហប្រតិបត្តិការ មិត្តភាព គោរពគ្នាទៅវិញទៅមក សមភាព  មានផល​ប្រយោជន៍ដូចគ្នា ជាមួយបណ្ដាប្រទេសលើពិភពលោក។” លោក Truong Tan Sang ប្រធានរដ្ឋវៀតណាម           ប្រធានរដ្ឋ ក៏បានអះអាងដែរថា៖បក្ស រដ្ឋ និងជនរួមជាតិនៅក្នុងប្រទេស​ជានិច្ច កាលយកចិត្តទុកដាក់ គាំទ្រ ជួយជ្រោមជ្រែង និងមានគោលបំណងថា៖​បណ្ដាជន វៀតណាមនៅឯបរទេសមានជីវភាពរស់នៅស្ថិរភាព ចីរភាព ធ្វើ​សមាហរណកម្មចូល សង្គមនិងទទួលបានជោគជ័យជាច្រើននៅប្រទេសសាម៉ី សាមគ្គីភាព ជួយឧបត្ថម្ភ គ្នាទៅវិញទៅមក រក្សារអត្តសញ្ញាណវប្បធម៌ជនជាតិ ផ្សាភ្ជាប់ជាមួយស្រុកកំណើត  បន្តមានការរួមវិភាគទានយ៉ាងសកម្មចូលក្នុង​បុព្វហេតុការពារនិងកសាងមាតុប្រទេសវៀតណាម ធ្វើជាស្ពានតភ្ជាប់វៀតណាមជាមួយប្រទេសនានាប្រកបដោយមិត្តភាព កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។           បងស្រី Dinh Kim Dung ជនវៀតណាមនៅអូទ្រីសបានចែករំលែកថាៈ           “ ថ្ងៃនេះខ្ញុំរំជួលចិត្តយ៉ាងខ្លាំង​។ ខ្ញុំមិនគិតថាបានទទួលយ៉ាងរាក់ទាក់​ក្នុងពិធី ១កក់​ក្តៅ និងបានចូលរួមកម្មវិធីសម្ដែងសិល្បះដ៏មហោឡារឹកដូច្នេះទេ។ ខ្ញុំក៏ទទួល ​បានទឹកចិត្តកក់ក្តៅពីបណ្ដាថ្នាក់ដឹកនាំបក្ស រដ្ឋវៀតណាមផងដែរ។ ប្រការទាំងនេះ បានធ្វើអោយខ្ញុំរំជួលចិត្តយ៉ាងខ្លាំង និងនេះគឺជាលើកដំបូងដែលខ្ញុំបានទទួលនិ ទាឃរដូវកក់ក្តៅ ពិសេសដូច្នេះ បន្ទាប់ពី៣៤ឆ្នាំត្រូវរស់នៅឆ្ងាយពីស្រុកកំណើតដែរ៕”