VOV WorldVOV World
ប្រគល់ផ្ទះដំបូងនៅក្នុង “យុទ្ធនាការ Quang Trung” នៅខេត្តយ៉ាឡាយ
17/12/2025 11:20
(VOVWORLD) - ផ្ទះនេះត្រូវបានប្រគល់ ជូនគ្រួសារលោកស្រី To Thi Sua (អាយុ ៨៨ ឆ្នាំ) ដែលមានផ្ទៃដី ៥៥ ម៉ែត្រការ៉េ និងការចំណាយសាងសង់សរុបចំនួន ១៣០ លានដុង (ប្រហែល ៥០០០ ដុល្លារ អាមេរិក)។
ប្រគល់ផ្ទះដំបូងនៅក្នុង “យុទ្ធនាការ Quang Trung” នៅខេត្តយ៉ាឡាយ
ពិធីប្រគល់ផ្ទះជូនលោកស្រី To Thi Sua។ (រូបថត៖ VOV) ផ្ទះដំបូងនៅក្នុង “យុទ្ធនាការ Quang Trung” ដែលជាយុទ្ធនាការសាងសង់ និងជួសជុលផ្ទះសម្រាប់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិនៅតំបន់ភាគកណ្តាល ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋនាព្រឹកថ្ងៃទី១៧ ខែធ្នូ នៅខេត្តយ៉ាឡាយ ក្រោយពីការអនុវត្តរយៈពេល ១៥ ថ្ងៃ។ ផ្ទះនេះត្រូវបានប្រគល់ ជូនគ្រួសារលោកស្រី To Thi Sua (អាយុ ៨៨ ឆ្នាំ) ដែលមានផ្ទៃដី ៥៥ ម៉ែត្រការ៉េនិងការចំណាយសាងសង់សរុបចំនួន ១៣០ លានដុង (ប្រហែល ៥០០០ ដុល្លារ អាមេរិក)។ លោកស្រី To Thi Sua បានចែករំលែកថា៖ “ខ្ញុំពិតជារីករាយយ៉ាងក្រៃលែង ព្រោះផ្ទះរបស់ខ្ញុំត្រូវបានបាក់រលំពីមុនហើយ ប៉ុន្តែឡូវនេះ កងទ័ពបានមកជួសជុល។ ខ្ញុំមានផ្ទះស្រស់ស្អាតនេះ គឺដោយសារ កងទ័ពបានជួយសាងសង់វាឡើងវិញ”។ នៅទូទាំងខេត្តយ៉ាឡាយ ផ្ទះចំនួន ៦៧៤ខ្នង រងការខូចខាតទាំងស្រុង ដោយ សារតែផលប៉ះពាល់នៃព្យុះ ហើយត្រូវការសាងសង់ឡើងវិញ។ រហូតមកដល់ពេលនេះ ផ្ទះទាំងនេះកំពុងត្រូវបានសាងសង់ឡើងវិញ ហើយគ្រោងនឹងបញ្ចប់មុនថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៦ ដើម្បីជួយប្រជាពលរដ្ឋឱ្យស្ដារលំនឹងជីវភាពឡើងវិញ៕
TAG
VOV/VOVworld/ជួសជុល/ផ្ទះ/យុទ្ធនាការ Quang Trung/សាងសង់ឡើងវិញ