ប្រគល់អាំងស៊ីងអនុស្សាវរីយ៍ដើម្បីបុព្វហេតុកសិកម្មសំរាប់អតីតនាយិការធនាគារពិភពលោកប្រចាំនៅវៀតណាម
08/06/2016 09:27
(VOVworld) - គិតតាំងពីលោកស្រី Kwakwa កាន់ តំណែងជានាយិការធនាគារពិភពលោកប្រចាំនៅវៀត ណាមមក ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបាន ទទួលប្រភពជំនួយឧបត្ថម្ភពីធនាគារពិភពលោក ដោយមានទុនសរុបជាង១ពាន់៩០០លានដុល្លាអាមេរិក
(រូបថត៖VOV) (VOVworld) - នារសៀលថ្ងៃទី៧ មិថុនា នៅរដ្ឋធានីហាណូយ រដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមលោក Cao Duc Phat បានប្រគល់អាំង ស៊ីងអនុស្សា វរីយ៍ “ដើម្បីបុព្វហេតុកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម” ជូនលោកស្រី Victoria Kwakwa អនុប្រធានធនាគារពិភពលោកទទួលបន្ទុកតំបន់ អាស៊ី ប៉ាស៊ីហ្វិកនិងជា អតីតនាយិការធនាគារពិភពលោកប្រចាំនៅវៀតណាម ដើម្បីរាល់ការរួមវិភាគទាន ដ៏សំខាន់ចំពោះផ្នែកកសិកម្មវៀតណាមនាពេលកន្លងទៅ។ថ្លែងមតិនៅពិធីនេះ រដ្ឋមន្រ្តីលោក Cao Duc Phat បានអះអាងថា រាល់ការរួម វិភាគទានរបស់លោកស្រី Victoria Kwakwa មានអត្ថន័យដ៏សំខាន់ចំពោះការ អភិវឌ្ឍន៍កសិកម្មជនបទរបស់ វៀតណាម។គិតតាំងពីលោកស្រី Kwakwa កាន់ តំណែងជានាយិការធនាគារពិភព លោកប្រចាំនៅវៀតណាមមក ក្រសួងកសិកម្មនិង អភិវឌ្ឍន៍ជនបទបានទទួល ប្រភពជំនួយឧបត្ថម្ភពីធនាគារពិភពលោកដោយមានទុនសរុបជាង១ពាន់៩០០ លានដុល្លាអាមេរិកលើវិស័យកសិកម្ម រុក្ខកម្ម ធានាសាស្ត្រ ទឹកស្អាតសំរាប់ជនបទ និងបង្ការប្រឆាំងគ្រោះធម្មជាតិ៕
Related
More




