VOV WorldVOV World
ប្រគល់រង្វាន់សំរាប់អង្គភាពអាជីវកម្ម FDI ទទួលបានកត្តិនាមនាគមាសចំនួន៧០អង្គភាព
16/03/2015 10:59
Vovworld-នាថ្ងៃទី២១មិនាខាងមុខនឹងប្រព្រឹត្តទៅកម្មវិធី មហោស្រព​អង្គភាព​អាជីវកម្មនាគមាស
ប្រគល់រង្វាន់សំរាប់អង្គភាពអាជីវកម្ម FDI ទទួលបានកត្តិនាមនាគមាសចំនួន៧០អង្គភាព
ប្រគល់រង្វាន់សំរាប់អង្គភាពអាជីវកម្ម FDI ទទួលបានកត្តិនាមនាគមាសចំនួន៧០អង្គភាព (VOV)         Vovworld-នាថ្ងៃទី២១មិនាខាងមុខនឹងប្រព្រឹត្តទៅកម្មវិធីមហោស្រព​អង្គភាព ​អាជីវកម្មនាគមាសនិងពាណិជ្ជសញ្ញាខ្លាំងវៀតណាមឆ្នាំ២០១៥ដោយ​ប្រធានបទ បង្កើតបរិយាកាសអាជីវកម្មសមភាពនិងស្អាតស្អំ។ ព័ត៌មាននេះ​ត្រូវ​បាន​នាំចេញ នៅសន្និសីទកាសែតនារសៀលថ្ងៃទី១៦មិនានៅទីក្រុងហាណូយ។ លោក Vu Dinh Hoe ប្រធានគណៈចាត់តាំងកម្មវិធីបានឲ្យដឹងថា៖         “កម្មវិធីឆ្នាំនេះនឹងជកន្លែងចែករំលែកបទពិសោធន៍រវាងបណ្ដាអង្គភាព​អាជីវកម្ម ជាមួយគ្នាក្នុងការរកស៊ី។ មហោស្រពជាកន្លែងឆ្លុះបញ្ចាំងសម្លេង​របស់​អង្គភាពអាជីវកម្ម ចំពោះអ្នកតាក់តែងគោលនយោបាយនិងគ្រប់គ្រងដើម្បីយើងនិយាយឡើងរាល់ បំណងប្រាថ្នាសមស្របរបស់អង្គភាពអាជីវកម្មដើម្បីរួមជា​មួយរដ្ឋាភិបាលអនុវត្ត គោលការណ៍លើកកំពស់សមត្ថភាពប្រកួតប្រជែងជាតិ៕”