VOV WorldVOV World
បរិយាកាសពិធីបុណ្យលើទូទាំងប្រទេសវៀតណាម
05/02/2014 08:17
Vovworld-នាព្រឹកថ្ងៃទី៥កុម្ភៈ ពោលគឺថ្ងៃទី៦បុណ្យតេត នៅឃុំ Gia Sinh ស្រុក Gia Vien ខេត្ត Ninh Binh បានប្រព្រឹត្តទៅពិធីប្រារព្ធបុណ្យវត្ត Bai Dinh។
បរិយាកាសពិធីបុណ្យលើទូទាំងប្រទេសវៀតណាម
ពិធីប្រារព្ធបុណ្យវត្ត Bai Dinh (VOV)         Vovworld-នាព្រឹកថ្ងៃទី៥កុម្ភៈ ពោលគឺថ្ងៃទី៦បុណ្យតេត នៅឃុំ Gia Sinh ស្រុក Gia Vien ខេត្ត Ninh Binh បានប្រព្រឹត្តទៅពិធីប្រារព្ធបុណ្យវត្ត Bai Dinh។ ឧបនាយក រដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានវាយស្គរបើកពិធី​បុណ្យនិងរួមជា មួយប្រជាជនភ្ញៀវទេសចរណ៍អនុវត្តពិធីការនានា។ ពិធីបុណ្យវត្ត Bai Dinh ឆ្នាំនេះ បានអូសបន្លាយចាប់ពីថ្ងៃទី៦ដល់ចុងខែទី៣តាមច័ន្ទកតិ។ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានវាយស្គរបើកពិធីបុណ្យ (VOV)         នាថ្ងៃទី៥កុម្ភៈ នៅស្រុក My Duc ទីក្រុងហាណូយ បានប្រារព្ធពិធីបុណ្យវត្ត Huong និងវិហារ Co Loa។ នាថ្ងៃដ៏ដែល នៅឃុំ Phu Ninh ស្រុក Soc Son ទីក្រុង​ហាណូយបានប្រព្រឹត្តទៅពិធីបុណ្យវិហារ Soc។ លោក Nguyen Thanh Nho នាយក​គណៈកម្មាធិការគ្រប់គ្រងកេរ៌្តដំណែលវិហារ Soc ឃុំ Phu Ninh ស្រុក Soc Son ទីក្រុងហាណូយបានឲ្យដឹងថា ពិធីបុណ្យវិហារ Soc ឆ្នាំនេះនៅផ្សាភ្ជាប់នឹង​រឿង​ព្រេងប្រវត្តិសាស្ត្រនិងពោពេញទៅដោយចរិតលក្ខណៈនៃពិធីបុណ្យបួងសួង​រដូវអំណោយផលតាមជំនឿប្រជាប្រិយដែលនិយមនៅពិធីបុណ្យនិទាឃៈរដូវនានា ដំបន់ភាគខាងជើង។         “ក្នុងពិធីបុណ្យឆ្នាំនេះមានចំណុចថ្មីគឺរៀបចំបុណ្យស្គរច្រៀងចម្រៀងប្រជា​ប្រិយបន្ទាប់ពីពិធីការរួមមានច្រៀងចម្រៀងប្រពៃណីរាំម៉ុងសាយដែលបានរៀបចំ​ រវាងភូមិនានា។ ឆ្នាំនេះការងាររៀបចំដោយប្រជាជន ដោយហេតុនេះបណ្ដា​សកម្មភាពនឹងប្រព្រឹត្តទៅតាមប្រពៃណីនិងរៀបចំមុននឹងបណ្ដាឆ្នាំមុនៗ៕”

More