VOV WorldVOV World
បរិយាកាសទទួលបុណ្យចូលឆ្នាំថ្មីនៅបណ្ដាខេត្តដំបន់វាលទំនាបទន្លេ Cuu Long
15/04/2014 10:09
Vovworld-ក្នុងប៉ុន្មានថ្ងៃទី១៤និង១៥មេសា បណ្ដាខេត្តដំបន់វាលទំនាប​ទន្លេ Cuu Long សប្បាយរីករាយអំណរបុណ្យចូលឆ្នាំថ្មី
បរិយាកាសទទួលបុណ្យចូលឆ្នាំថ្មីនៅបណ្ដាខេត្តដំបន់វាលទំនាបទន្លេ Cuu Long
ជនរួមជាតិខ្មែរ Soc Trang ទៅវត្តក្នុងប៉ុន្មានថ្ងៃបុណ្យចូលឆ្នាំថ្មី។ (vietnamplus.vn)         Vovworld-ក្នុងប៉ុន្មានថ្ងៃទី១៤និង១៥មេសា បណ្ដាខេត្តដំបន់វាលទំនាប​ទន្លេ Cuu Long សប្បាយរីករាយអំណរបុណ្យចូលឆ្នាំថ្មី ពិសេសគឺខេត្តមួយ​ចំនួន​ដែល​មានជនរួមជាតិខ្មែររស់នៅជាច្រើនដូចជា Ca Mau, Can Tho, Soc Trang, Tra Vinh ជាដើម។         ក្នុងថ្ងៃដំបូងបូន្យចូលឆ្នាំថ្មី (ទី១៤មេសា) ផ្នែកវប្បធម៍កីឡា Ca Mau បាន​រៀប ចំ​សកម្មភាពវប្បធម៍ប្រពៃណីជាច្រើនដូចជាប្រណាំងទូកង ប្រឡងដាំម្ហូប​អាហារ ប្រឡងច្រៀងចម្រៀងប្រជាប្រិយខ្មែរជាដើម ដែលនាំមកនូវបរិយាកាស​សប្បាយ រីករាយក្នុងជនរួមជាតិ រួមចំណែកអភិរក្ស។ និងពង្រីក​អត្តសញ្ញាណ​វប្បធម៍​ជន ជាតិ។ មុននោះ បក្សភាគរដ្ឋអំណាចដំបន់បានរៀបចំជំនួបមុខជូន​អំណោយឲ្យ បណ្ដាគ្រួសារគោលនយោបាយ គ្រួសារគំរូ មន្ត្រីពុទ្ធសាសនាខ្មែរ​និង​​ជនមាន កិត្យានុភាពក្នុងសហគមន៍ជនជាតិខ្មែរ។ លោក Trieu Quang Loi ប្រធានគណៈ កម្មាធិការជនជាតិខេត្ត Ca Mau បានឲ្យដឹងថា៖         “ដើម្បីប្រជាជនជនរួមជាតិខ្មែរសប្បាយរីករាយអំណរបុណ្យចូលឆ្នាំថ្មី ឆ្នាំ​នេះ​គណៈកម្មាធិការបក្សគណៈកម្មាធិការប្រជាជនខេត្តបានជួយឧបត្ថម្ភគ្រួសារ​ក្រីក្រ នីមួយៗមុខសញ្ញាគោលនយោបាយអំណោយមានតំលៃ៣សែនដុងក្នុង​មួយ ចំណែក។​ ទន្ទឹមនឹងនោះ គណៈកម្មាធិការជនជាតិបានរៀបចំទៅ​សាកសួរ​សុខទុក្ខចលនាកូនចៅជនរួមជាតិដែលកំពុងសិក្សានៅបណ្ដាសាលា។”         មិនត្រឹមតែនៅ Ca Mau ប៉ុណ្ណោះទេ ជនរួមជាតិជាជនជាតិខ្មែរនៅខេត្ត Tra Vinh ក៏ត្រៀមរៀបចំបុណ្យចូលឆ្នាំថ្មីពីមុនដែរនិងទៅវត្តក្នុងប៉ុន្មានថ្ងៃបុណ្យចូល​ ឆ្នាំ​ថ្មី។ នៅវត្ត Bai Xao Chot ឃុំ Kim Son ស្រុក Tra Cu បរិយាកាស​កាន់តែ​អ៊ូអរ​ជាងដោយសារនៅទីនេះបានទទួលរៀបចំមហោស្រពសិល្បៈមហាជនជនជាតិ ខ្មែររបស់ស្រុកលើកទី១។ លោកស្រី Tang Thi Ngoc Mai អនុប្រធានគណៈ​ កម្មាធិការ​ប្រជាជនស្រុកបានឲ្យដឹងថា៖         “គោលដៅសំខាន់គឺជ្រើសរើសកំលាំងក្នុងជនរួមជាតិខ្មែរនិងអ្នក​ទេពកោសល ដើម្បីបង្កើតក្រុមឃោសនាជួយជ្រោមជ្រែងដោយភាសាជនជាតិ។ នេះក៏ជាតម្រូវការ របស់ជនរួមជាតិត្រូវបានលេងកំសាន្តក្នុងបុណ្យចូលឆ្នាំថ្មីមក​ដល់ម្ដងៗ៕”

More