បរិយាកាសសប្បាយរីករាយទទួលបុណ្យសំពះព្រះខែក្នុងទូទាំងប្រទេស
28/09/2015 07:08
(VOVworld) – នាថ្ងៃទី ២៧ កញ្ញា បណ្ដាសកម្មភាព ទទួលបុណ្យសំពះព្រះខែឆ្នាំ ២០១៥ បានប្រព្រឹត្តទៅ ក្នុងទូទាំងរដ្ឋធានីហាណូយ។

បរិយាកាសសប្បាយរីករាយទទួលបុណ្យសំពះព្រះខែក្នុងទូទាំងប្រទេស (Image: VNA) (VOVworld) – នាថ្ងៃទី ២៧ កញ្ញា បណ្ដាសកម្មភាពទទួលបុណ្យសំពះព្រះខែឆ្នាំ ២០១៥ បានប្រព្រឹត្តទៅក្នុងទូទាំងរដ្ឋធានីហាណូយ។ ចំណុចលេចធ្លោក្នុងឆ្នាំនេះ គឺសកម្មភាពទទួលបុណ្យសំពះព្រះខែនៅវិថីបុរាណ ដូចជា៖ សិប្បករណែនាំ កុមារាកុមារីធ្វើប្រដាប់លេងកំសាន្ត ការសម្តែងតុក្កតា រួមជាមួយនាទីសិល្បៈ សម្បូរបែបបផ្សេងៗទៀត។ នាយប់ថ្ងៃដដែល រាត្រីបុណ្យសំពះព្រះខែដែលត្រូវ បានរៀបចំឡើងនៅទីក្រុង Da Nang (ភាគកណ្ដាលវៀតណាម) ទាក់ទាញការ ចូលរួមរបស់កុមារចំនួន ១ ពាន់នាក់។ គណៈកម្មាធិការសម្ព័ន្ធយុវជនទីក្រុង Da Nang បានប្រគល់អំណោយចំនួន ៦០០ ចំណែកសំរាប់កុមារក្រីក្រ។ ប្អូន Doan Kim Hoan នៅខ័ណ្ឌ Ngu Hanh Son ទីក្រុង Da Nang បានចែករំលែកថា៖ “ថ្ងៃនេះគឺបុណ្យសំពះព្រះខែ គ្រួសារខ្ញុំមានស្ថានភាពលំបាក។ ទោះបីជា អំណោយមានតំលៃតិចតួចក្តី ប៉ុន្តែ វាបានលើកទឹកចិត្តខ្ញុំក្នុងការរៀនសូត្រ។ ខ្ញុំ បានគយគន់ការសម្តែងសិល្បៈលោតម៉ុងសាយ ខ្ញុំសប្បាយណាស់។” ក្នុងរយៈពេលថ្ងៃទី ២៦ និងទី ២៧ កញ្ញា ខេត្ត Hau Giangភាគខាងត្បូង វៀតណាមបានរៀបចំសកម្មភាពលែងកំសាន្តជាច្រើនសំរាប់កុមារក្នុង ឱកាស បុណ្យសំពះព្រះខែឆ្នាំ ២០១៥៕
Related





