VOV WorldVOV World
ប្រជាពលរដ្ឋ EU អាចដាក់ពាក្យបណ្ដឹងប្រឆាំងនឹងវិធានការរឹតត្បិត
22/09/2016 11:42
(VOVworld) - តុលាការអឺរ៉ុបនាថ្ងៃទី២០ កញ្ញា បាននាំ ចេញសេចក្ដីសំរេចប្រវត្តិសាស្ត្រមួយ តាមនោះ ប្រជា ពលរដ្ឋនៃប្រទេសសមាជិកសហភាពអឺរ៉ុប (EU) ទាំង អស់ នាពេលខាងមុខអាចដាក់ពាក្យបណ្ដឹងជូន តុលាការដើម្បីទាមទារឲ្យសំណង ប្រសិនបើវិធានការរឹតត្បិតប្រឆាំងវិបត្តិនោះ រំលោភទៅលើសិទ្ធិជាសារវ័ន្តរបស់ប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋ EU អាចដាក់ពាក្យបណ្ដឹងប្រឆាំងនឹងវិធានការរឹតត្បិត
សាខាមួយរបស់ធនាគារជាតិក្រិកបិទទ្វារក្នុងអំឡុងពេលកើតមានឡើងការធ្វើកូដកម្មប្រឆាំងជំទាស់វិធានការរឹតត្បិត (រូបថត៖AFP/TTXVN) (VOVworld) - តុលាការអឺរ៉ុបនាថ្ងៃទី២០ កញ្ញា បាននាំចេញសេចក្ដីសំរេចប្រវត្តិ សាស្ត្រមួយ តាមនោះ ប្រជាពលរដ្ឋនៃប្រទេសសមាជិកសហភាពអឺរ៉ុប (EU) ទាំង អស់ នាពេលខាងមុខអាចដាក់ពាក្យបណ្ដឹងជូនតុលាការដើម្បីទាមទារឲ្យសំណង ប្រសិនបើវិធានការរឹតត្បិតប្រឆាំងវិបត្តិនោះ រំលោភទៅលើសិទ្ធិជាសារវ័ន្តរបស់ ប្រជាពលរដ្ឋ។តាមកាសែត “Die Welt” របស់អាល្លឺម៉ង់ថា ប្រជាពលរដ្ឋក្រិកអាចដាក់ ពាក្យបណ្ដឹង ប្រសិនបើគេបង្ហាញភ័ស្តុតាងសរឲ្យឃើញថា គេមិនមានប្រាក់គ្រប់ គ្រាន់ដើម្បីទិញថ្នាំព្យាបាលជំងឺ ដោយសារត្រូវទ្រាំទ្របន្ថែមនូវខ្ទង់ចំណាយផ្សេងៗ ទៀត ដែល ចាប់ផ្ដើមពីកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនិងម្ចាស់បំណុល។តំណាង នៃគណៈ បក្សបៃតងនៅអាល្លឺម៉ង់លោក Sven Giegold ចាត់ទុកថា សេចក្ដីសំរេចថ្មី របស់ តុលាការអឺរ៉ុបជាជំហានលោតផ្លោះក្នុងកិច្ចការពារសិទ្ធិមនុស្ស ព្រមទាំង សន្យាថា នឹងគាំទ្រប្រជាជនដែលកំពុងជួបការលំបាកនៅប្រទេសនានាដែលកំពុង រងការជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដោយសារវិធានការរឹតត្បិតបង្កឡើង៕