VOV WorldVOV World
ប្រជាជន Vinh Linh ពង្រីកប្រពៃណីបដិវត្តន៍រួមចំណែកកសាងបក្សដ៏រឹងមាំ
04/02/2015 11:23
Vovworld-នាថ្ងៃទី៤កុម្ភៈ អគ្គលេខាបក្សកុម្មុយនីស្តវៀត ណាមលោក Nguyen Phu Trong បានមកបំពេញទស្សនកិច្ច
ប្រជាជន Vinh Linh ពង្រីកប្រពៃណីបដិវត្តន៍រួមចំណែកកសាងបក្សដ៏រឹងមាំ
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong (VOV)         Vovworld-នាថ្ងៃទី៤កុម្ភៈ អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានមកបំពេញទស្សនកិច្ចនៅខេត្ត Quang Tri ដើម្បីត្រួតពិនិត្យអំពី ស្ថានភាពអនុវត្តសេចក្តីសំរេចចិត្តរបស់បក្សអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម កសាងបក្ស និងការងារត្រៀមរៀបចំឲ្យមហាសន្និបាតបក្សគ្រប់ជាន់ថ្នាក់។ នៅពិធីធ្វើការជាមួយ កម្មាភិបាលបក្ខជននិងប្រជាជនឃុំ Vinh Thuy ស្រុក Vinh Linh  លោកអគ្គលេខា Nguyen Phu Trong បានស្នើរបក្សភាគ Vinh Linh និងឃុំ Vinh Thuy ត្រូវបន្តពង្រីកនូវ ប្រពៃណីថែទាំពង្រឹងកសាងបក្សស្អាតស្អំរឹងមាំលើកកំពស់សមត្ថភាពដឹកនាំប្តេជ្ញា តស៊ូនឹងសញ្ញាអន់ថយអំពិសីលធម៍របៀបរស់នៅ។         មុននោះអគ្គលេខា Nguyen Phu Trong និងក្រុមការងារបានមកដាក់កម្រងផ្កា និងអុធធូបរំលឹកវិញ្ញាណក្ខ័ន្ធវីរយុទ្ធជនពលីនៅស្ដូបរំលឹកវិញ្ញាណក្ខ័ន្ធមជ្ឈមណ្ឌល កេរ៌្តដំណែលជាតិពិសេសកំពែងបុរាណ Quang Tri ផងដែរ៕