ប្រជាជនអាល្លឺម៉ង់រំពឹងយ៉ាងខ្លាំងទៅលើប្រធានាធិបតីថ្មីលោក Frank-Walter Steinmeier
19/03/2017 08:50
(VOVworld) - នាថ្ងៃទី១៩ មិនា លោក Frank-Walter Steinmeier នឹងឡើងកាន់ តំណែងជាប្រធានាធិបតី អាល្លឺម៉ង់ជាផ្លូវការ ជំនួសឲ្យអ្នកកាន់តំណែងអាណត្តិ មុន លោក Joachim Gauck។

ប្រធានាធិបតីថ្មីរបស់អាល្លឺម៉ង់លោក Frank-Walter Steinmeier (រូបថត៖EPA/TTXVN) (VOVworld) - នាថ្ងៃទី១៩ មិនា លោក Frank-Walter Steinmeier នឹងឡើងកាន់ តំណែងជាប្រធានាធិបតីអាល្លឺម៉ង់ជាផ្លូវការ ជំនួសឲ្យអ្នកកាន់តំណែងអាណត្តិមុន លោក Joachim Gauck។អ្នកនយោបាយមានអាយុ៦១ឆ្នាំនៃគណៈបក្សប្រជាធិប តេយ្យសង្គម (PSD) រូបនេះ ជាអ្នកនយោបាយមួយក្នុងចំណោមអ្នកនយោបាយ ដែលត្រូវបានគោរពរាប់អានយ៉ាងខ្លាំងបំផុតនៅអាល្លឺម៉ង់ ហើយលោករូបនេះត្រូវ បានគេចាត់ទុកថា នឹងនាំមកនូវក្ដីសង្ឃឹមថ្មីសំរាប់ប្រទេសអាល្លឺម៉ង់។ក្នុងការស្ទង់ មតិអនុវត្តដោយទស្សនាវដ្ដី Der Spiegel នោះ លោក Steinmeier បានឈរលំដាប់ ថ្នាក់ទី១ជាច្រើនលើកច្រើនសាក្នុងបញ្ជីឈ្មោះអ្នកនយោបាយអាល្លឺម៉ង់ដែលត្រូវ បានប្រជាជនជឿទុកចិត្ត ដោយមានប្រជាជនចំនួន៧០%ពេញនិយមចំពោះលោក ក្នុងឋានៈជារដ្ឋមន្ត្រីការបរទេសមុននេះ៕
Related




