VOV WorldVOV World
ប្រជាជនអាមេរិកប្រឆាំងជំទាស់ប្រធានាធិបតីដែលអញ្ជើញទីភ្នាក់ងារសារព័ត៌មានតិចតួចចូលរួមសន្និសីទកាសែត
27/02/2017 10:34
(VOVworld) - នាថ្ងៃទី២៦ កុម្ភៈ មនុស្សចំនួន២៥០នាក់ នៅទីក្រុងញូវយ៉ក អាមេរិកបានធ្វើបាតុកម្មគាំទ្រមជ្ឈ ដ្ឋានសារព័ត៌មានក្នុងកាលៈទេសៈដែលជំលោះរវាង ប្រធានាធិបតីលោក Donald Trump ជាមួយមជ្ឈដ្ឋាន សារព័ត៌មានមិនទាន់បាន បន្ធូរស្រាលនៅឡើយ។
ប្រជាជនអាមេរិកប្រឆាំងជំទាស់ប្រធានាធិបតីដែលអញ្ជើញទីភ្នាក់ងារសារព័ត៌មានតិចតួចចូលរួមសន្និសីទកាសែត
ប្រធានាធិបតីអាមេរិកលោក Donald Trump (រូបថត៖ AFP/TTXVN) (VOVworld) - នាថ្ងៃទី២៦ កុម្ភៈ មនុស្សចំនួន២៥០នាក់នៅទីក្រុងញូវយ៉ក អាមេរិកបានធ្វើបាតុកម្មគាំទ្រមជ្ឈដ្ឋានសារព័ត៌មានក្នុងកាលៈទេសៈដែលជំលោះ រវាងប្រធានាធិបតីលោក Donald Trump ជាមួយមជ្ឈដ្ឋានសារព័ត៌មានមិនទាន់បាន បន្ធូរស្រាលនៅឡើយ។ បាតុកម្មនេះប្រព្រឹត្តទៅក្រោយពីករណីដែលទីភ្នាក់ងារសារព័ត៌មានធំៗជាច្រើន មិនត្រូវបានអញ្ជើញចូលរួមសន្និសីទកាសែតជាប្រចាំនៅសេតវិមាននាថ្ងៃទី២៤ កុម្ភៈ កន្លងទៅ។ក្នុងចំណោមស្ថាប័នសារព័ត៌មានពោលខាងលើមាន CNN Politico New York Times ជាដើម។ប្រធានាធិបតីលោក Donald Trump បាន ធ្លាប់រិះគន់ស្ថាប័ន សារព័ត៌មាននានាដោយចាត់ទុកថា មានអ្នកយកព័ត៌មានខ្វះ ខាតភាពទៀងត្រង់ ដែលនាំចេញព័ត៌មានមិនត្រឹមត្រូវអំពីរដ្ឋអំណាចរបស់លោក៕