ប្រកាស់ពានរង្វាន់ Nobel ខាងវេជ្ជសាស្ត្រឆ្នាំ២០១៥
06/10/2015 08:30
(VOVworld) - អ្នកវិទ្យាសាស្ត្រចំនួន៣នាក់រួមមាន William Campbell ជាជនជាតិអៀឡង់ Satoshi Omura ជា ជនជាតិជប៉ុននិង Youyou Tu ជាជនជាតិចិនបានឈ្នះ ពានរង្វាន់ Nobel ខាងវេជ្ជសាស្ត្រឆ្នាំ២០១៥ដោយមាន ការស្រាវជ្រាវក្នុងការព្យាបាលជំងឺ ដោយប៉ារ៉ាស៊ីតបណ្ដាលឡើង។

អ្នកវិទ្យាសាស្ត្រចំនួន៣នាក់ឈ្នះលើពានរង្វាន់ Nobel ខាងវេជ្ជសាស្ត្រឆ្នាំ២០១៥ (VOVworld) - ក្រុមប្រឹក្សាពានរង្វាន់ Nobel នាថ្ងៃទី៥ តុលាបានប្រកាសថា អ្នកវិទ្យា សាស្ត្រចំនួន៣នាក់រួមមាន William Campbell ជាជនជាតិអៀឡង់ Satoshi Omura ជា ជនជាតិជប៉ុននិង Youyou Tu ជាជនជាតិចិន បានឈ្នះពានរង្វាន់ Nobel ខាងវេជ្ជ សាស្ត្រឆ្នាំ២០១៥ដោយមានការស្រាវជ្រាវក្នុងការព្យាបាលជំងឺ ដោយប៉ារ៉ាស៊ីត បណ្ដាលឡើង។តាមសេចក្ដីប្រកាសថា អ្នកវិទ្យាសាស្ត្រចំនួន២ នាក់ជាជនជាតិ អៀឡង់និងជប៉ុននឹងទទួលបានប្រាក់រង្វាន់ពាក់កណ្ដាលដោយមាន ស្នាដៃរក ឃើញប្រភេទឱសថថ្មីមួយឈ្មោះ Avermectin ដែលប្រឆាំងនឹងប៉ារ៉ាស៊ីត បណ្ដាល ឡើងជំងឺ Filariaris និងជំងឺ Elephantiasis។អ្នកវិទ្យាសាស្ត្រជាជនជាតិ ចិនទទួលបាន ប្រាក់រង្វាន់ពាក់កណ្ដាលដែរដោយមានស្នាដៃរកឃើញឱសថ Artemisinin ដែល ព្យាបាលជំងឺគ្រុន៕
Related





