VOV WorldVOV World
ប្រកាសសេចក្តីសម្រេច​របស់ប្រធានរដ្ឋ ស្តីពីការលើកលែងទោសនៅឆ្នាំ ២០២៦
09/04/2026 12:25
[VOVWORLD] - នៅថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៦ លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានចុះហត្ថលេខាលើសេចក្តីសម្រេចលេខ ៤៥៧ ស្តីពីការលើកលែងទោសឆ្នាំ ២០២៦។
ប្រកាសសេចក្តីសម្រេច​របស់ប្រធានរដ្ឋ ស្តីពីការលើកលែងទោសនៅឆ្នាំ ២០២៦
Ảnh 1: Họp báo công bố Quyết định đặc xá năm 2026 của Chủ tịch nước. Ảnh: Việt Cường/VOV សន្និសីទសារព័ត៌មាន ប្រកាសសេចក្តីសម្រេចរបស់ប្រធានរដ្ឋស្តីពីការលើកលែងទោសឆ្នាំ ២០២៦។ រូបថត៖ Viet Cuong/VOV នៅរសៀលថ្ងៃទី ៩ ខែមេសា នៅទីក្រុងហាណូយ បាន​ប្រព្រឹត្តទៅសន្និសីទសារព័ត៌មាន ដើម្បីប្រកាសសេចក្តីសម្រេចរបស់ប្រធានរដ្ឋស្តីពីការលើកលែងទោសឆ្នាំ ២០២៦។  នៅក្នុងសន្និសីទសារព័ត៌មាន អនុប្រធានខុទ្ទកាល័យប្រធានរដ្ឋ លោក Can Dinh Tai បានអះអាងថា ការលើកលែងទោសគឺជាគោលជំហរដ៏សំខាន់និងឥតងាករេរបស់បក្ស និងរដ្ឋ ដែលបង្ហាញយ៉ាងច្បាស់អំពីគោលនយោបាយសណ្ដោស​ប្រណី​ មនុស្សធម៌ និងបញ្ជាក់ពីការសន្យារបស់វៀតណាមក្នុងការធានាសិទ្ធិមនុស្ស និងសិទ្ធិពលរដ្ឋ ប្រកបដោយយុត្តិធម៌ និងសមភាព។ Ảnh 2: Phó Chủ nhiệm Văn phòng Chủ tịch nước Cấn Đình Tài phát biểu tại họp báo. Ảnh: Việt Cường/VOV អនុប្រធានខុទ្ទកាល័យប្រធានរដ្ឋ លោក Can Dinh Tai ថ្លែងនៅក្នុង​សន្និសីទសារព័ត៌មាន​។ រូបថត៖ Viet Cuong/VOV ឆ្នាំ ២០២៦ មានសារៈសំខាន់ពិសេស ដែល​គូសសញ្ញាការបោះជំហាន​​ទៅ​រកដំណាក់កាលអភិវឌ្ឍន៍ថ្មីរបស់​ប្រទេស​ជាតិ ដោយ​​ផ្សារ​ភ្ជាប់នឹងព្រឹត្តិការណ៍នយោបាយមានលក្ខណៈយុទ្ធសាស្ត្រជាច្រើន៖ ភាពជោគជ័យនៃ​មហាសន្និបាតបក្សលើកទី ១៤; ការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី ១៦ និងក្រុមប្រឹក្សាប្រជាជន​គ្រប់ជាន់​ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១; និងខួបលើកទី ៥១ ទិវា បង្រួបបង្រួមប្រទេស​ជាតិ​។ ក្នុងបរិបទនោះ នៅថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៦ លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានចុះហត្ថលេខាលើសេចក្តីសម្រេចលេខ ៤៥៧ ស្តីពីការលើកលែងទោសឆ្នាំ ២០២៦។ យោងតាមសេចក្តីសម្រេចលេខ ៤៥៧ វៀតណាមនឹងអនុវត្តន៍ការលើកលែងទោស និងការដោះលែងមុនកាលកំណត់ សម្រាប់អ្នកដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារយៈពេលកំណត់ និងជាប់ពន្ធនាគារអស់មួយជីវិត។ Ảnh 3: Thứ trưởng Bộ Công an Lê Văn Tuyến trả lời phóng viên báo chí tại họp báo. Ảnh: Việt Cường/VOV អនុរដ្ឋមន្ត្រីលោក Le Van Tuyen ថ្លែងនៅក្នុង​សន្និសីទសារព័ត៌មាន​។ រូបថត៖ Viet Cuong/VOV នៅក្នុងសន្និសីទសារព័ត៌មាន អនុរដ្ឋមន្ត្រីក្រសួងនគរបាល លោក Le Van Tuyen បានឲ្យ​ដឹងថា ចាប់ពីខែសីហា ឆ្នាំ២០២៣ រហូតមកដល់ពេលនេះ មានអ្នកដែលទទួលបានការលើកលែងទោស និងអ្នកដែលបានអនុវត្តន៍តទោសជាប់ពន្ធនាគាររួចរាល់ ជិត ១៥.០០០ នាក់ បានខ្ចីទុនសរុបចំនួន​ជិត ១.៣០០ ពាន់លានដុង (ជិត ៥០លានដុល្លារអាមេរិក) ដើម្បីវិនិយោគលើផលិតកម្ម អាជីវកម្ម និង​បង្កើនស្ថិរភាពជីវភាពរស់នៅ៕​
TAG
VOV/VOVWORLD/សេចក្តីសម្រេច/ប្រធានរដ្ឋ/ការលើកលែងទោស/