VOV WorldVOV World
ប្តេជ្ញាកសាងទីក្រុងហាណូយកាន់តែស៊ីវិល័យនិងទំនើបពីមួយថ្ងៃទៅមួយថ្ងៃ
30/10/2015 10:26
(VOVworld)-មហាសន្និបាតបក្សភាគទីក្រុងហាណូយលើកទី១៦នឹងបានប្រ ព្រឹត្តទៅចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣វិច្ឆិកា
លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយលោក Pham Quang Nghi (VOVworld)-មហាសន្និបាតបក្សភាគទីក្រុងហាណូយលើកទី១៦នឹងបានប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣វិច្ឆិកា ហើយសម័យប្រជុំត្រៀមនឹងប្រព្រឹត្តទៅ នាថ្ងៃ ទី៣១តុលា។​តាមផែនការ មហាសន្និបាតនេះនឹងវាយតម្លៃនូវការអនុវត្ត សេច ក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៥បក្សភាគទីក្រុង អាណត្តិ ២០១០- ២០១៥ សេចក្តីកំណត់គោលដៅ ភារកិច្ចអភិវឌ្ឍន៍រដ្ឋធានីដំណាក់កាល ២០១៥- ២០២០ ពិភាគ្សាលើបណ្តាឯកសារនៃមហាសន្និបាតលើកទី១២របស់បក្ស និង ជ្រើសរើសតំណាងចូលរួមមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១២របស់បក្ស នាពេលខាងមុខ។ ក្នុងការឆ្លើយសំភាសន៍របស់អ្នកយកព័ត៌មាននៃវិទ្យុសម្លេង វៀតណាមមុននឹងប្រព្រឹត្តទៅមហាសន្និបាត សមាជិកការិយាល័យនយោបាយ និងជាលេខាគណៈកម្មាធិការបក្សទីក្រុងហាណូយលោក Pham Quang Nghi បាន ឲ្យដឹងថា៖         “តាមគំរោង អាណត្តិ៥ឆ្នាំខាងមុខហាណូយនឹងមានចំណុចលោតផ្លោះ ចំនួន៣។ ទី១គឺបន្តការអភិវឌ្ឍន៍តាមទិសទំនើបនូវហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច សង្គម ព្រមទាំងតំបន់នគរនិងជនបទជាយទីក្រុងហាណូយ។ ទី២ ហាណូយបន្ត ចាត់ទុកការកែទម្រង់រដ្ឋបាលជាចំណុចលោតផ្លោះ កសាងសណ្តាប់នគរ របៀប រស់នៅ ការប្រតិបត្តិរបស់ជនហាណូយ។ ទី៣គឺបណ្តុះបណ្តាលប្រភពធនធាន មនុស្សមានបច្ចេកទេសខ្ពស់ ពូនជ្រុំប្រពៃណីវប្បធម៌ ស៊ីវីល័យជនហាណូយ សម្រាប់យ៉ាងណាក្តី យើងនៅតែជាជនវៀតណាម នៅរក្សាបានទំនៀមទំលាប់ អត្តសញ្ញាណជាតិ”៕