បុព្វហេតុកសាងនិងការពារមាតុប្រទេសត្រូវមានការរួមវិភាគទានរបស់បណ្ដាសិល្បករ
22/09/2013 09:21

អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានជួបធ្វើការជាមួយគណៈកម្មាធិការបក្សសម្ព័ន្ធសមាគមអក្សរសាស្ត្រ-សិល្បៈវៀតណាម។ (VOV) Vovworld-នាព្រឹកថ្ងៃទី២១កញ្ញា នៅទីក្រុងហាណូយ អគ្គលេខាបក្សកុម្មុយនីស្ត វៀតណាមលោក Nguyen Phu Trong បានជួបធ្វើការជាមួយគនៈកម្មាធិការបក្សសម្ព័ន្ធ សមាគមអក្សរសាស្ត្រ-សិល្បៈវៀតណាម។ ថ្លែងមតិនៅទីនេះ អគ្គលេខា Nguyen Phu Trong បានសំណូមពរគណៈកម្មាធិការបក្សសម្ព័ន្ធសមាគមអក្សរសាស្ត្រសិល្បៈ វៀតណាមត្រុវយកចិត្តទុកដាក់ក្នុងការងារកសាងបក្សកិច្ចការចាត់តាំងកម្មាភិបាល លើកកំពស់ការយល់ដឹងនយោបាយ ការទទួលខុសត្រូវពលរដ្ឋជាដើម។ លោក អគ្គលេខាបានចាត់ទុកថា ក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេសត្រូវការ មានការរួមវិភាគទានរបស់ជួរអ្នកអក្សរសាស្ត្រ សិល្បករ។ បក្ស រដ្ឋ ស្ថាប័នផ្នែកនានា នឹងបន្តដឹកនាំបញ្ជាណែនាំគ្រប់គ្រងនិងបង្កលក្ខណៈងាយស្រួលដើម្បីអក្សរសាស្ត្រ សិល្បៈនិងបណ្ដាអ្នកអក្សរសាស្ត្រសិល្បករមានលក្ខណៈធ្វើសកម្មភាពច្នៃប្រឌិត ស័គ្រសមជាមួយប្រជាជាតិ ប្រទេសជាតិ ប្រជាជន ចំពោះបុព្វហេតុកសាងនិង ការពារមាតុប្រទេសសង្គមនិយម ដើម្បីគោលដៅប្រជាជនសម្បូរធូធា ប្រទេសជាតិ ខ្លាំងមាំមួន ប្រជាធិបតេយ្យ សម្ភាព អរិយ្យធម៍៕
Related






