បូកសរុបពិព័រណ៍ផែនទីនិងឯកសារស្ដីអំពីប្រជុំកោះ Truong Sa និង Hoang Sa
30/10/2015 09:54
(VOVworld) - ក្នុងដំណាក់កាល២០១៣-២០១៥ ក្រ សួងព័ត៌មាននិងផ្សព្វផ្សាយ វៀតណាមបានរៀបចំ ប្រកបដោយប្រសិទ្ធិភាពពិព័រណ៍ចំនួន៤១ដែលតាំង បង្ហាញផែនទីនិងឯកសារក្រោមប្រធានបទ “Hoang Sa Truong Sa របស់វៀតណាម - ភ័ស្តុតាងប្រវត្តិសាស្ត្រនិងគត្តិយុត្តិ” នៅខេត្តក្រុងចំនួន៣០ ស្រុកកោះចំនួន៩និង កម្លាំងប្រដាប់អាវុធចំនួន២។
អនុរដ្ឋមន្រ្តីក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមលោក Truong Minh Tuan ថ្លែងមតិប្រារព្ធឡើងពិធីបូកសរុប (រូបថត៖TTXVN) (VOVworld) - ក្នុងដំណាក់កាល២០១៣-២០១៥ ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀត ណាមបានរៀបចំប្រកបដោយប្រសិទ្ធិភាពពិព័រណ៍ចំនួន៤១ដែលតាំងបង្ហាញផែនទី និងឯកសារក្រោមប្រធានបទ “Hoang Sa Truong Sa របស់វៀតណាម - ភ័ស្តុតាង ប្រវត្តិសាស្ត្រនិងគត្តិយុត្តិ” នៅខេត្តក្រុងចំនួន៣០ ស្រុកកោះចំនួន៩និង កម្លាំង ប្រដាប់អាវុធចំនួន២។តាមនោះ រួមចំណែកអះអាងនូវអធិបតេយ្យភាពរបស់វៀត ណាមចំពោះប្រជុំកោះទាំងពីរ Truong Sa និង Hoang Sa លើកកំពស់ ថែមទៀតការ យល់ដឹងរបស់ក្រសួង ស្ថាប័នទាំងឡាយនិងប្រជជនគ្រប់ស្រទាប់ ក្នុងបុព្វហេតុ កសាងនិងការពារមាតុប្រទេស។ នៅពិធីបូកសរុបនាព្រឹកថ្ងៃទី៣០ តុលា នៅរដ្ឋធានីហាណូយ លោក Doan Cong Huynh ឲ្យដឹងថា៖ “តាមផែនការដែលបាននាយករដ្ឋមន្រ្តីរដ្ឋាភិបាលអនុម័តនោះគឺយើងនឹងរៀបចំ ពិព័រណ៍នៅខេត្តក្រុងទាំងឡាយនៅទូទាំងប្រទេស។តាមនោះ ដើម្បីបម្រើការងារ ព័ត៌មានកិច្ចការបរទេស យើងនឹងបើកទូលាយពិព័រណ៍នៅប្រទេសចំនួន៤ រួមមាន រុស្ស៊ី បារាំង ឆែកនិងអាមេរិក។យើងខ្ញុំមានគោលបំណងថា អាណិកជនវៀត ណាមនៅឯនោះនឹងជួយជ្រោមជ្រែងពិព័រណ៍នេះយ៉ាងសកម្ម”៕
Related





