បូកសរុបកម្មវិធីការផ្ដើមគំនិតបង្ការប្រឆាំងអំពើពុករលួយវៀតណាម
25/09/2015 10:43
Vovworld-សន្និសីទបូកសរុបកម្មវិធីផ្ដើមគំនិតបង្ការប្រឆាំង អំពើរពុករលួយវៀតណាមដោយអធិការកិច្ចរដ្ឋាភិបាល

បូកសរុបកម្មវិធីការផ្ដើមគំនិតបង្ការប្រឆាំងអំពើពុករលួយវៀតណាម Vovworld-សន្និសីទបូកសរុបកម្មវិធីផ្ដើមគំនិតបង្ការប្រឆាំងអំពើរពុករលួយ វៀតណាមដោយអធិការកិច្ចរដ្ឋាភិបាលសហការជាមួយធនាគារពិភពលោក រៀបចំនាព្រឹកថ្ងៃទី២៥កញ្ញានៅក្រុងហាណូយ។ អង្គសន្និសីទបានវាយតំលៃរាល់ លទ្ធផលដែលទទួលបានដកចេញមេរៀនបទពិសោធន៍និងឥទ្ធិពលនៃកម្មវិធីទាំង មូលចំពោះកិច្ចការបង្ការប្រឆាំងអំពើរពុករលួយទន្ទឹមនឹងនោះវាយតំលៃទូទៅ ឥទ្ធិពលនៃកម្មវិធីចំពោះកិច្ចការបង្ការប្រឆាំងអំពើរពុករលួយនៅវៀតណាម។ លោកស្រី Le Thi Thuy អគ្គអធិការកិច្ចរងរដ្ឋាភិបាលបានឲ្យដឹងថា៖ “គំរោងការភាគច្រើនបានអនុវត្តម៉ឺងមាត់លើក្របខ័ណ្ឌទូលាយដោយមាន មនុស្សទទួលផលជាច្រើនចូលរួម។ ផលិតផលច្នៃប្រឌិតជាច្រើនមានតំលៃអប់រំ អំពីតម្លាភាពស្មោះត្រង់។ ជាពិសេសគំរោងការជាច្រើនមានឥទ្ធិពលច្បាស់លាស់ បង្កើតការផ្លាស់ប្តូរសកម្មក្នុងការយល់ដឹងនិងសកម្មភាពរបស់សហគមន៍អំពីកិច្ច ការបង្ការប្រឆាំងអំពើរពុករលួយ៕”
Related





