អាទិភាពរបស់ប្រធានាធិបតីថ្មីសហព័ន្ធស្វីស
05/12/2013 11:41
(VOVworld) – នាថ្ងៃទី ៤ ធ្នូ បន្ទាប់ពីជាប់ឆ្នោតជាប្រធានាធិបតី សហព័ន្ធស្វីស អាណត្តិឆ្នាំ ២០១៤ រដ្ឋមន្ត្រីការបរទេសស្វីស លោក Didier Burkhalter បានកំណត់អាទិភាពស្នូលចំនួន ៣

ប្រធានាធិបតីសហព័ន្ធស្វីស អាណត្តិឆ្នាំ ២០១៤ រដ្ឋមន្ត្រីការបរទេសស្វីស លោក Didier Burkhalter (Image: Vietnam+) (VOVworld) – នាថ្ងៃទី ៤ ធ្នូ បន្ទាប់ពីជាប់ឆ្នោតជាប្រធានាធិបតីសហព័ន្ធស្វីស អាណត្តិឆ្នាំ ២០១៤ រដ្ឋមន្ត្រីការបរទេសស្វីស លោក Didier Burkhalter បាន កំណត់អាទិភាពស្នូលចំនួន ៣ គឺ៖ ជំនាន់យុវជន ការងារធ្វើនិងការបើក ទូលាយទំនាក់ទំនងការទូត។ ចំពោះជំនាន់យុវជន លោកមានគោល បំណងបង្កលក្ខណៈងាយស្រួលអនុវត្តគោលដៅរបស់គេទទួលបាន បរិយាកាសរៀនសុត្រងាយស្រួលបំផុតដើម្បីស្វែងរកការងារធ្វើនា អនាគាត។ ស្តីពីកិច្ចការបរទេសប្រធានាធិបតីថ្មីរបស់ស្វីសនឹងបន្តបើក ទូលាយទំនាក់ទំនងការទូតទ្វេភាគី។ នាពេលខាងមុខ លោក Didier Burkhalter នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសអឺរ៉ុបមួយចំនួន។ លោក Didier Burkhalter នឹងទទួលដំណែងជាផ្លូវការ នាថ្ងៃទី ១ មករា ឆ្នាំ ២០១៤៕
Related




