អាហ្វហ្គានីស្ថានអាចនឹងបោះឆ្នោតប្រធានាធិបតីវង់ទី២
25/04/2014 11:23
(VOVworld)-គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឯករាជ្យអាហ្វហ្គានីស្ថាន (IEC)នាថ្ងៃទី២៤មេសាបាន ឲ្យដឹងថា

ប្រជាជនអាហ្វហ្គានីស្ថានទៅបោះឆ្នោតប្រធានាធិបតី (រូបថតៈAP) (VOVworld)-គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឯករាជ្យអាហ្វហ្គានីស្ថាន (IEC)នាថ្ងៃទី២៤មេសាបានឲ្យដឹងថា ការបោះឆ្នោតប្រធានាធិបតីនៅប្រទេសនេះ អាចដំណើការវង់ទី២ ខណៈពេលដែលបេក្ខជនជួរមុខទាំងពីររូបសុទ្ធតែមិនទទួល បានសម្លេងរគាំទ្រអប្បបរមាឡើយ។ តាមលទ្ធផលរាប់សន្លឹកឆ្នោតដំបូងបានឲ្យ ដឹងថា អតីតរដ្ឋមន្រ្តីការបរទេសលោក Abdullab Abdullab កំពុងនាំមុខដោយ ទទួលបានសម្លេង គាំទ្រចំនួន៤៣,៨%។ ក្នុងពេលនោះ បេក្ខជនទី២គឺអតីតរដ្ឋមន្រ្តី ក្រសួងហិរញ្ញវត្ថុ លោក Ashraf Gahni ទទួលបានសម្លេងគាំទ្រចំនួន៣២,៩%។ថ្លែង មតិ ជាមួយមជ្ឈដ្ឋានអ្នកសាព័ត៌មាននៅទីក្រុង Kabul ប្រធាន IEC លោក Ahmad Yousuf Nuristaniឲ្យដឹងថា មានលទ្ធភាពជាច្រើនគឺគ្មានបេក្ខជនណា១ អាចទទួល បាន៥០%សម្លេងគាំទ្រឡើយ។ លទ្ធផលចុងក្រោយនឹងបានប្រកាសនាថ្ងៃ ទី១៤ ឧសភា ហើយក្នុងករណីត្រូវដំណើការបោះឆ្នោតវង់ទី២រវាងបេក្ខជនជួរមុខទាំង ពីររូប គឺការបោះឆ្នោតនេះនឹងដំណើការនាចុងខែឧសភាខាងមុខ៕
Related




