អាជីវករវ័យក្មេងអាស៊ាន+៣ឆ្ពោះទៅការអភិវឌ្ឍន៍ចីរភាព
11/12/2015 08:51
(VOVworld)-ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៤ធ្នូនៅទីក្រុង ហូជីមិញបានប្រព្រឹត្តទៅ វេទិកា អាជីវករវ័យក្មេងអា ស៊ាន+៣ ដោយប្រធានបទ

រូបថតៈ VGP/Thanh Thủy (VOVworld)-ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៤ធ្នូនៅទីក្រុងហូជីមិញបានប្រព្រឹត្តទៅ វេទិកា អាជីវករវ័យក្មេងអាស៊ាន+៣ ដោយប្រធានបទ “អាជីវករវ័យក្មេងអាស៊ាន +៣ឆ្ពោះ ទៅការអភិវឌ្ឍន៍ចីរភាព”។ នៅក្នុងសន្និសីទកាសែតជូនដំណឹងអំពីវេទិ កានេះនា ថ្ងៃទី១០ធ្នូ លោកស្រី Pham Phuong Chi អនុប្រធានសមាគមសម្ព័ន្ធយុវ ជនវៀត ណាមបានឲ្យដឹងថា ព្រឹត្តិការណ៍នេះជាសកម្មភាពកិច្ចការបរទេសដ៏មាន សារៈសំខាន់ របស់យុវជនវៀតណាមក្នុងក្របខ័ណ្ឌសកម្មភាពឆ្ពោះទៅបង្កើត សហគមន៍ អាស៊ាននាចុងឆ្នាំ២០១៥នេះ។ វេទិកាក៏ជាឱកាសសម្រាប់អាជីវករវ័យ ក្មេងនៃ ប្រទេសអាស៊ាន+៣ ជួបប្រាស្រ័យ កសាងទំនុកទុកចិត្តធ្វើជាមូលដ្ឋានគ្រឹះ ជម្រុញកិច្ច សហប្រតិបត្តិការពាណិជ្ជកម្មនិងវិនិយោគក្នុងតំបន់។ ម្យ៉ាងវិញទៀត វេទិកានេះ ក៏សំដៅឧទ្ទេសនាមជាមួយមិត្តភក្តិអន្តរជាតិអំពីរាល់សមិទ្ធិអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមរបស់វៀតណាមផងដែរ។ ចូលរួមក្នុងវេទិកានេះមានអាជីវករ ថ្នាក់ដឹកនាំវ័យក្នេង និងយុវជនឆ្នើម ចំនួន៦៥នាក់មកពីប្រទេសអាស៊ានទាំង១០និងប្រទេសជាដៃគូសន្ទនាចំនួន៣ របស់អាស៊ានគឺកូរ៉េខាងត្បូង ចិននិងជប៉ុន៕
Related





